ជីវិតកម្សាន្ដ
ឧកញ៉ា សុវត្ថិ អរគុណឧកញ៉ា សិរីមន្ត ដែលគាំទ្រនិងជូនពរ មុនីនាគ ឱ្យជោគជ័យលើវិថីសិល្បៈឈានឆ្ពោះដល់ឆាកអន្តរជាតិ
ឆាប់ៗខាងមុខនេះ Album ចម្រៀងរបស់ សុវត្ថិ មុនីនាគ កូនប្រុសទី២ របស់ឧកញ៉ា ព្រាប សុវត្ថិ នឹងបញ្ចេញជាផ្លូវការតាមការគ្រោងទុក នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយនឹងការផលិតកម្រិតស្តង់ដាអន្តរជាតិ ផ្សំនឹងសំនៀងជាភាសាបរទេសយ៉ាងស្ទាត់ជំនាញ និងពិរោះរណ្តំ។

ការវិលត្រលប់មកកាន់ពិភពចម្រៀងនិងតន្ត្រីជាថ្មី ឈាមជ័រអ្នកចម្រៀងរូបនេះ បាននាំយកខ្លួនឯងក្នុងការផ្លាស់ប្តូរថ្មី ទាំងការរាំនិងច្រៀង ធ្វើឱ្យអ្នកសិល្បៈនិងអ្នកនិយមតាមដានវិស័យចម្រៀង មានការចាប់អារម្មណ៍ខ្លាំង។
ក្នុងនោះ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបង្ហាញការគាំទ្រដល់កូនប្រុសទី២ របស់ឧកញ៉ា ព្រាប សុវត្ថិ រូបនេះផងដែរ តាមរយៈការសរសេរឈ្មោះ N.John រួមនឹងថ្ងៃខែនៃការប្រកាសចេញ Ablum ចម្រៀងផ្លូវការភ្ជាប់នឹងពាក្យកាត់ DND ដោយជូនពរឱ្យការផ្តើមជំហានថ្មីលើវិថីសិល្បៈរបស់ សុវត្ថិ មុនីនាគ បានជោគជ័យឈានឆ្ពោះដល់ឆាកអន្តរជាតិ។
ទន្ទឹមនឹងពាក្យពេចន៍ជូនពរនេះ ឧកញ៉ា ព្រាប សុវត្ថិ ក៏បានសម្តែងការអរគុណដល់តារាចម្រៀងរួមទ្រនំរូបនេះ ដែលស្រលាញ់គាំទ្រកូនប្រុសលោក ពិសេសក្រោយពេលដែល មុនីនាគ វិលវិញជាមួយនឹងការផ្លាស់ប្តូរថ្មីនេះ។
បច្ចុប្បន្ន សុវត្ថិ មុនីនាគ កំពុងឆក់យកបេះដូងអ្នកគាំទ្រ ពិសេសយុវវ័យ បន្ទាប់ពីតារាចម្រៀងវ័យក្មេងរូបនេះ បង្ហើបសកម្មភាពច្រៀងប៉ុន្មានបទ ដែលជាការផលិតកម្រិតស្តង់ដាអន្តរជាតិ ជាមួយស្ទីលរាំឡូយប្លែក រហូតត្រូវបានគេយកទៅ Reaction ពេញ TikTok ។

មិនតែប៉ុណ្ណោះ មហាជនដែលជាអ្នកគាំទ្រ យល់ថា សុវត្ថិ មុនីនាគ នឹងក្លាយជាតារាចម្រៀងខ្មែរដ៏លេចធ្លោមួយរូបទៀត លើឆាកអន្តរជាតិ ក្នុងពេលអនាគត ខណៈគ្រប់គ្នាក៏កំពុងទទឹងរង់ចាំថ្ងៃបើកបង្ហាញ Album ចម្រៀងថ្មី ដែលជាការផលិតកម្រិតស្តង់ដាអន្តរជាតិ របស់តារាចម្រៀងជំនាន់ថ្មីរូបនេះ នៅថ្ងៃទី ២៨កុម្ភៈ ខាងមុខនេះផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


