Connect with us

ជីវិតកម្សាន្ដ

ជីជី បកស្រាយការពិត ក្រោយផ្ទុះការរិះគន់ស្រលាញ់ស្រីដូចគ្នា

បានផុស

នៅ

កាលពី​ថ្មីៗ​កន្លង​មក​នេះ ពិធី​ការិនី​សាច់​ស ស្រឡូន កញ្ញា ជី​ជី បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​គ្រប់គ្នា ក្រោយ​តារា​ស្រី​រូប​នេះ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​ជាមួយ​នារី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ សូរិយា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​មិន​ត្រឹមតែ​បញ្ចេញ​នូវ​ភាព​ផ្អែមល្ហែម​ថត​កៀកកើយ​គ្នា​នោះ​ទេ កាលណោះ​កញ្ញា ជី​ជី ថែម​ទាំង​បាន​ប្រកាស​ថា ពួកគេ​ទាំងពីរ​នាក់ បាន​កំពុង​សាង​ស្នេហា​ស្រី​ភេទ​ដូចគ្នា​ទៀត​ផង។ ដំណឹង​នេះ ក៏​មាន​អ្នកគាំទ្រ​មួយ​ចំនួន​សម្ដែង​ការ​អបអរសាទរ ប៉ុន្តែ​ខ្លះ​ទៀត​បាន​ផ្ទុះ​ការ​រិះគន់ និង​វែកញែក​ចង់​ដឹង​ការ​ពិត​ចំពោះ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ។

ទន្ទឹមគ្នា​នេះ​ដែរ បន្ទាប់ពី​ព័ត៌មាន​នេះ​ត្រូវ​បាន​បន្ត​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​រិះគន់ និង​ពាក្យ​ជេរប្រមាថ​មិន​សមរម្យ​មួយ​ចំនួន សាមី​ខ្លួន​កញ្ញា ជី​ជី និង​ស្រី​ស្អាត សូរិយា បាន​ចេញ​មក​បកស្រាយ​ការ​ពិត​ជុំវិញ​រឿងរ៉ាវ​ដ៏​រសើប​នេះ​។ ក្នុង​វីដេអូ​បកស្រាយ​នោះ ត្រូវបាន​សាមីខ្លួន​អ្នក​ទាំងពីរ​បញ្ជាក់​ច្បាស់​ថា តាមរយៈ​សកម្មភាព​ផ្អែមល្ហែម​របស់​អ្នក​ទាំងពីរ​កន្លងមក គឺ​ពុំ​មែន​ជា​រឿង​ពិត​ទេ ផ្ទុយ​មក​វិញ​នេះ​គ្រាន់តែ​ការ​សម្ដែង​ប៉ុណ្ណោះ។

កញ្ញា ជី​ជី បាន​បញ្ជាក់​ថា សម្រាប់​នាង​សព្វថ្ងៃ​ក៏​មាន​សង្សារ​រួចហើយ ចំណែក សូរិយា ក៏​មាន​សង្សារ​ដែរ គឺ​ពួកគេ​សុទ្ធ​តែ​មាន​គូ​កំណាន់ចិត្ត​រៀងៗ​ខ្លួន ដូច្នេះ​មិនបាន​ស្រលាញ់​ស្រី​ដូចគ្នា​។

ជាមួយ​ការ​បកស្រាយ​នេះ កញ្ញា ជី​ជី ក៏​ដូច​កញ្ញា សូរិយា បាន​ស្នើ​ដល់​មហាជន​កុំ​ឲ្យ​មាន​ការ​រើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង​ចូលរួម​លើក​ទឹកចិត្ត​ចំពោះ​ពួកគាត់​ផង ព្រោះ​ថា​ការ​ស្រលាញ់​ភេទ​ដូចគ្នា​ពុំ​មាន​កំហុស​អ្វី​ឡើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម