Connect with us

ជីវិតកម្សាន្ដ

សាពូន មីដាដា ទម្លាយរឿងអតីតកាលអស្ចារ្យប្រាប់កូនស្រី ក្នុងថ្ងៃខួបកំណើត

បានផុស

នៅ

អតីតតារាចម្រៀង លោក សាពូន មីដាដា កន្លងមកធ្លាប់បានបង្ហើបនូវបំណងដោយមិនចង់ឱ្យកូនស្រីជាទីស្រឡាញ់ឈ្មោះ សាពូន ដារ៉ាភិមាន ដើរតាមគន្លងរបស់ខ្លួនក្នុងវិថីសិល្បៈទេ ពោលគឺចង់ឱ្យស់នៅក្នុងជីវភាពដ៏សាមញ្ញមួយដោយយកព្រះពុទ្ធ ព្រះ​ធម៌ ព្រះសង្ឃជាទី​ពឹង​។ ប៉ុន្តែក្រោយមក ដោយមានការសំណូមពរមួយចំនួនពីអ្នកគាំទ្រ លោកក៏បានផ្លាស់ប្តូរគំនិតដោយប្រកាសបើកផ្លូវឱ្យកូនស្រីចូលក្នុងវិស័យសិល្បៈវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ងាកមកចាប់អារម្មណ៍ក្នុងថ្ងៃខួបកំណើត ១២ឆ្នាំ របស់កូនស្រីច្បង សាពូន ដារ៉ាភិមាន លោក ​សាពូន ​មីដាដា បានទម្លាយរឿងអតីតកាលជាច្រើនប្រាប់ដល់កូនស្រី និងមហាជនតាមបណ្ដាញសង្គមហ្វេសបុក។

លោក សាពូន មីដាដា រៀបរាប់ថា កូនស្រីមាសឪពុក សាពូន ដារ៉ាពិមាន គម្រប់ ១២ឆ្នាំគត់ កូនជាកូនដែលប្រកបដោយកុសលធម៌ក្រៃលែងណាស់ កាលកូនកើតមកគឺមន្ទីរពេទ្យមិនយកប្រាក់ទេ ដល់កូនចម្រើនវ័យបានជាង ៣ឆ្នាំ ពុកជួបរឿងយល់សប្តកំពុងបើកភ្នែកទាំងថ្ងៃគឺ សម្តេចតេជោពុក និងសម្តេចម្តាយដ៏ខ្ពង់ខ្ពស់បំផុត call មកជា (លេខ Private number) សួរសុខទុក្ខ ហើយក៏ឱ្យគេយកប្រាក់មកឱ្យ ៣ ម៉ឺនដុល្លារ។ គ្រាកន្លង មកមួយអាទិត្យ លោកទាំងទ្វេក៏callមកលេងរហូត ហើយក៏ឱ្យគេយកប្រាក់មកឱ្យទៀតជាហូរហែ។

លោក សាពូន មីដាដា រៀបរាប់បន្តទៀតថា រហូតដល់កូនចម្រើនវ័យបាន ៤ឆ្នាំ សម្តេចតេជោពុក និង សម្តេចម្តាយ លោកបានប្រោសប្រទានមហាកិត្តយសដល់ពុកម៉ែ និងកូនឱ្យទៅជួបលោកទាំងទ្វេនៅភូមិគ្រឹះវិមានឯករាជ្យ។ កូនចេះណាស់ គ្រាន់តែឃើញពុកម៉ែក្រាបថ្វាយបង្គុំសម្តេចតេជោពុក និងសម្តេចម្តាយភ្លាម កូនក៏បត់ជើងថ្វាយបង្គុំលោកទាំងទ្វេភ្លាមដែរ ពុកម៉ែមានកំពូលកិត្តយស និងមហាសំណាងក្រៃលែងណាស់ដោយទទួលបានការសំណេះសំណាល និងខ្សែកដាំពេជ្រជិតប៉ុនកូនដៃ ព្រមទាំងប្រាក់ដុល្លារមួយវ៉ាលីធំដែលជាការប្រទានរបស់សម្តេចទាំងទ្វេ។ បីអាទិត្យក្រោយមក ពុកម៉ែឡើងច្រៀងកម្មវិធី Bayon TV ច្រៀងបទ “អក្ខរាលោហិត” លោកទាំងទ្វេក៏ប្រទាន ២០ ម៉ឺនដុល្លារទៀត។

លោក សាពូន មីដាដា និយាយបន្តថា វេលាកន្លងមកចូល ឆ្នាំមហាសង្រ្កាន្តនៅសៀមរាបគឺលោកទាំងទ្វេបានប្រោសប្រទាននូវវេលាមហាកិត្តយសម្តងទៀត ដោយហៅពុកម៉ែទៅហូបបាយនៅសណ្ឋាគារ Angkor city​ លោកទាំងទ្វេបានប្រទានប្រាក់ដុល្លារមួយកាបូបធំទៀតដល់ពុកម៉ែ។ ប្រាក់ដ៏ច្រើនក្រាស់ក្រែលទាំងនោះ ពុកបានយកទៅធ្វើជំនួញដែលមិនមែនជាជំនាញ និងសេចក្តីធ្វេសប្រហែសរបស់ពុកផងនោះក៏ខាតបង់ជាបន្តបន្ទាប់រហូតអស់ពីខ្លួនពុក។ ពោលរៀបរាប់នេះ គឺឱ្យកូនចូរគោរពស្មោះត្រង់ចងចាំជានិច្ចតបស្នងនូវមហាគុណដែលសម្តេចតេជោតា និងសម្តេចយាយផ្តល់ឱ្យគ្រួសារយើង។

លោក សាពូន មីដាដា បន្ថែមថា ក្នុងដំណើរជីវិត ចូរកូនកុំធ្វើជំនួញអ្វីដែលយើងមិនចេះ និងកុំប្រហែសឱ្យសោះ ព្រះពុទ្ធ អង្គមុនបរិនិពាន្វបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយចូរញាំងជីវិតនេះឱ្យប្រព្រឹត្តទៅដោយកុំប្រហែសឡើយ។

គួររម្លឹកថា តារាចម្រៀង លោក សាពូន មីដាដា បានរៀបការបញ្ចប់ភាពនៅលីវជាមួយ អ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៩ ដោយគិតរហូតមកដល់ពេលនេះមានរយៈពេលជាង ១២ឆ្នាំហើយ។ ប៉ុន្តែក្រោយមកចំណងស្នេហារបស់អ្នកទាំងពីរក៏បានប្រកាសដំណឹងនៃការបែកបាក់គ្នាដោយ បន្សល់ទុកនូវកូនប្រុសស្រីចំនួន ២នាក់, ទី១ឈ្មោះ សាពូន ដារ៉ាភិមាន និងកូនទី២ ឈ្មោះ សាពូន ដារ៉ាបុរស៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រលានយន្តហោះអន្តរជាតិ​ខេត្តសៀមរាប សម្រេច​បាន​៨៦ភាគរយហើយ និងគ្រោង​ដាក់ឲ្យ​ហោះហើរ​សាកល្បង នៅខែមិថុនាខាងមុខនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់មកុដ MGI ឆ្នាំនេះ រកចំណូលមិនសូវបានឱ្យក្រុមហ៊ុន

សន្តិសុខសង្គម២ ម៉ោង មុន

ឃុំខ្លួន ឃាតក​បាញ់​សម្លាញ់​ប្រពន្ធ​មាន​កូន​ក្នុង​ផ្ទៃ​៤​ខែ​ចោទ​៣​បទល្មើស

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិទ្យាសាស្ត្រ និង​សាសនា ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តកំពត ស្នើ​ឱ្យ​ត​បណ្ដាញ​សេវាករ និងពង្រីកផ្គត់ផ្គង​អគ្គិសនី​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យបាន​គ្រប់​ផ្ទះ​

Sokha Hotels

ព័ត៌មានពេញនិយម