ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាលថៃ Anna ស្លៀកឈុតក្រហមបង្អួតសាច់យ៉ាងចាស់ដៃ ក្នុងថ្ងៃចូលឆ្នាំ ចិន
ថ្វីត្បិតតែមិនទទួលបានជយលាភីលើឆាក Miss Universe 2022 ក៏ពិតមែន ប៉ុន្តែបវរកញ្ញាចក្រវាល Anna Sueangam iam នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើន។ ជាពិសេសនោះគឺ ការស្លៀកពាក់តុបតែងកាយរបស់នាង នៅថ្ងៃចូលឆ្នាំចិនតែម្ដង។

កាលពីថ្មីៗនេះ កម្មវិធីប្រលងបវរកញ្ញាចក្រវាលថៃ ដោយ TPN Global បានបង្ហាញរូបភាពរបស់នាងក្នុងឈុតសំលៀកបំពាក់ដ៏ស្រស់ស្អាតដូចម្ចាស់ក្សត្រី ក្នុងរ៉ូបពណ៌ក្រហមវែងអូសដី។ ភ្លាមៗនោះដែរ មហាជនប្រុស-ស្រីជាច្រើនបានសម្រុកចូលមកបញ្ចេញមតិលើរូបភាពរបស់Anna ខណៈអ្នកគាំទ្រខ្លះចូលមក Like និងComment សរសើរនាងខុសៗគ្នាថា បើទោះបីជា Anna មិនបានជាប់ក្នុងវគ្គកំពូល១៦ក៏ពិតមែន ប៉ុន្តែសម្រស់របស់នាងនៅតែចែងចាំងមិនថាស្ថិតក្នុងឈុតមួយណាឡើយ។ ម៉្យាងទៀតសម្រស់នាងពិតជាទាក់ទាញខ្លាំងមិនថាឈុតសម័យឬបុរាណ ដែលនាងធ្លាប់បង្ហាញកន្លងមកនោះទេ។


សូមជម្រាបដែរថា Anna Sueangam iam បានចូលរួមក្នុងការប្រលងបវរកញ្ញាចក្រវាលថៃឆ្នាំ ២០២២ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ នាងបានគ្រងមកុដជាបវរកញ្ញាចក្រវាលថៃបន្តពីនាង Anchilee Scott-Kemmis ដែលជាបវរកញ្ញាចក្រវាលថៃឆ្នាំ ២០២១ នៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ។ នាងក៏តំណាងឲ្យប្រទេសថៃក្នុងការប្រកួតបវរកញ្ញាចក្រវាលលើកទី ៧១ ដែលធ្វើឡើងនៅទីក្រុង New Orleans នៃរដ្ឋ Louisiana ប៉ុន្តែមិនទទួលបានជយលាភីណាមួយឡើយ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីរឿង “ល្បិចស្នេហ៍បញ្ឆោតបេះដូង” ទម្លាយអារម្មណ៍ពិត ក្រោយមានចចាមអារ៉ាមថាជាជនទី ៣
ចុចអាន៖តួឯកស្រីរឿង “ល្បិចស្នេហ៍បញ្ឆោតបេះដូង” ទម្លាយអារម្មណ៍ពិត ក្រោយមានចចាមអារ៉ាមថាជាជនទី ៣
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


