Connect with us

ជីវិតកម្សាន្ដ

Travis Barker បង្ហាញស្នាមសាក់ថ្មី ជារូបភ្នែករបស់ Kourtney Kardashian

បានផុស

នៅ

តន្ត្រីករជនជាតិអាមេរិកលោក Travis Barker វ័យ ៤៧ ឆ្នាំ បានបង្ហោះរូបសាក់ថ្មីកាលពីថ្ងៃសៅរ៍ ទី២១ នៅលើបណ្ដាញសង្គម Instagram ដែលមានអ្នកតាមដាន ៧.៩ លាននាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើផុសនេះផងដែរ Travis បានដាក់ចំណងជើងថា “Oh hey there” និងមានរូបលោកផ្ទាល់លើកខោមួយចំហៀងបង្ហាញរូបសាកភ្នែកភរិយា ។ ទន្ទឹមនឹងនេះ អ្នកបញ្ចេញមតិមួយចំនួនបាននិយាយថា រូបភ្នែកមនុស្សនៅលើភ្លៅលោក Travis គឺជា ភ្នែករបស់ Michael Jackson អ្នកខ្លះបញ្ចេញការសង្ស័យថា Kourtney មានផ្ទៃពោះទៅវិញ ។

ជាក់ស្ដែងរូបសាក់នេះពិតជារូបភរិយារបស់គាត់មែន ព្រោះថាលោកក៏បានផុសរូបជាមួយ Kourtney ក្នុងបន្ទប់ទឹកមួយសន្លឹកផងដែរ ។ សូមបញ្ជាក់ផងដែរថា Travis និង Kourtney បានរៀបការដល់ទៅ ៣ដង ក្នុងឆ្នាំ ២០២២ គឺខែមេសា នៅទីក្រុងឡាសវេហ្គាស ខែឧសភា នៅទីក្រុងសាន់តាបាបារ៉ា និងលើកទីបីនៅអ៊ីតាលីទៀតផង ។

ទស្សនាវដ្ដី PEOPLE បានបំភ្លឺថា ប្ដីប្រពន្ធគូនេះចាប់ផ្ដើមសេពគប់គ្នាតាំងពីខែមករា ឆ្នាំ ២០២១ ហើយភ្ជាប់ពាក្យខែតុលា នៅឆ្នាំដដែលដូចគ្នា ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ផ្ទះលំហែតម្លៃជិត ១៥ លានដុល្លារ របស់ Kourtney Kardashian ត្រូវព្យុះកម្ទេច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ព្រលានយន្តហោះអន្តរជាតិ​ខេត្តសៀមរាប សម្រេច​បាន​៨៦ភាគរយហើយ និងគ្រោង​ដាក់ឲ្យ​ហោះហើរ​សាកល្បង នៅខែមិថុនាខាងមុខនេះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់មកុដ MGI ឆ្នាំនេះ រកចំណូលមិនសូវបានឱ្យក្រុមហ៊ុន

សន្តិសុខសង្គម២ ម៉ោង មុន

ឃុំខ្លួន ឃាតក​បាញ់​សម្លាញ់​ប្រពន្ធ​មាន​កូន​ក្នុង​ផ្ទៃ​៤​ខែ​ចោទ​៣​បទល្មើស

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិទ្យាសាស្ត្រ និង​សាសនា ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តកំពត ស្នើ​ឱ្យ​ត​បណ្ដាញ​សេវាករ និងពង្រីកផ្គត់ផ្គង​អគ្គិសនី​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យបាន​គ្រប់​ផ្ទះ​

Sokha Hotels

ព័ត៌មានពេញនិយម