Connect with us

ជីវិតកម្សាន្ដ

ស្វាមីតារាចិន Claudia Wang ត្រូវចាប់ខ្លួនពីបទបោកប្រាស់ 

បានផុស

នៅ

តារាចិនអ្នកស្រី Claudia Wang Likun សម្រេចចិត្តលែងលះស្វាមីដោយសារលោកជាប់ទោសពីបទបោកប្រាស់ ហើយករណីនេះដែរ កំពុងស្ថិតក្រោមការស៊ើបអង្កេតពីប៉ូលិស ។

រូបថតជាមួយស្វាមី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនរៀបការតារាស្រីវ័យ ៣៧ ឆ្នាំ Claudia ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Kenny Lin Gengxin ម្ដងរួចមកហើយ ទោះបីអ្នកទាំងពីរមិនបានបំភ្លឺពីពាក្យចចាមរ៉ាមនេះក្ដីក៏គេតែងតែប្រទះឃើញណាត់គ្នាជារឿយៗរហូតដល់ពេលស្នេហាទៅមុខលែងរួច ទើប Claudia ងាកទៅរៀបការជាមួយបុរសអ្នកជំនួញម្នាក់ក្នុងឆ្នាំ ២០១៩ វិញ ។

បច្ចុប្បន្នស្វាមីអ្នកមានរបស់នាងកំពុងស្ថិតក្រោមសំណាញ់ច្បាប់ដោយសារការបោកប្រាស់អតិថិជនជាច្រើននាក់ពាក់ព័ន្ធនឹងបញ្ហាលក់ផ្ទះក្នុងទឹកប្រាក់ចំនួន ៨០០ លានយ័ន គិតជាដុល្លារប្រហែល ១១៨ លានដុល្លារ ។

បន្ទាប់ពីបែកធ្លាយព័ត៌មានទ្រព្យសម្បត្តិជាង ២២០ លានយ័នរបស់តារាស្រី Claudia ត្រូវបានបង្កក សូម្បីការងារក៏ត្រូវបាត់បង់ ។

ទន្ទឹមនេះមហាជនជាច្រើនសង្ស័យថាជីវិតស៊ីវីល័យរបស់ Claudia ទាំងអស់បានមកពីលុយកខ្វក់របស់ស្វាមីនាងជាក់ជាមិនខាន ជាពិសេសផ្ទះនិងរថយន្ត Rolls Royce តម្លៃ ៥០ លានយ័នដែលប្ដីនាងទិញឲ្យ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តាមពិតឪពុកម្ដាយ ហ្វាន ពីងពីង មិនពេញចិត្តអតីតមិត្តប្រុសរបស់នាងឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម