ជីវិតកម្សាន្ដ
តាមពិតឪពុកម្ដាយ ហ្វាន ពីងពីង មិនពេញចិត្តអតីតមិត្តប្រុសរបស់នាងឡើយ
យោងតាមរូបដែលថតបានកាលពីឆ្នាំមុនជាមួយអ្នកជំនួញ Guo Yanfeng គេជឿថាតារាស្រី ហ្វាន ពីងពីង ជិតសាងគ្រួសារហើយ ស្រាប់តែថ្មីៗនេះបែរជាលេចឮនូវព័ត៌មានឪពុកម្ដាយខាងស្រីមិនពេញចិត្តខាងប្រុសទៅវិញ ។

បន្ទាប់ពីបញ្ហាពន្ធដារ និងការបែកបាក់ជាមួយលោក Li Chen អ្នកនាង ហ្វាន មិនដែរឈានជើងចូលសិល្បៈវិញសោះ ដោយសារតែកេរ្តិ៍ឈ្មោះល្បីល្បាញមិនសាបសូន្យនាងនៅតែបន្តរកប្រាក់បានដដែល គ្រាន់តែចេញលក់ម៉ាស់បិទមុខភ្លាមនាងបំបែកកំណត់ត្រាលក់បានដល់ទៅ ១០០ លានយ័នក្នុងមួយថ្ងៃប៉ុណ្ណោះ ។

ចំពោះជីវិតឯកជនតារាស្រីរូបនេះមិនសូវបង្ហាញច្រើនពេកទេ ហើយក៏មិនបដិសេធពាក្យចចាមអារ៉ាមជាមួយលោក Guo ដែរ កាលនោះអ្នកគាំទ្រប្រទះឃើញចិញ្ចៀនទើបពួកគេសន្និដ្ឋានថានាងជិតរៀបការតែម្ដងទៅ ។
ឪពុកម្ដាយរបស់តារាស្រីវ័យ ៤១ ឆ្នាំរូបនេះមិនពេញចិត្តនឹងលោក Guo ទេព្រោះគាត់ធ្លាប់នៅបម្រើជួរកងទ័ពអស់រយៈពេល ១៨ ឆ្នាំនិងជាជំនួយការអនុប្រធាននៅក្រុមហ៊ុនហិរញ្ញវត្ថុមួយ ណាមួយហ្វានពីងពីងមានជម្រើសច្រើនទៀតធ្វើឲ្យពួកគាត់ចង់បានអនាគតល្អបំផុតសម្រាប់កូនស្រី ។

ថ្វីត្បិតហ្វានពីងពីងមានអាយុ ៤១ ឆ្នាំមែន ប៉ុន្តែប្រភពច្បាស់លាស់បានឲ្យដឹងថានាងប្រើសេវាកម្មរក្សាទុកពងញីសម្រាប់យកកូននៅមន្ទីរពេទ្យ ក្រៅពីហ្វានពីងពីងនៅមានតារាល្បីជាច្រើនទៀតដែលប្រើសេវាកម្មនេះគឺ Joey Yung និង Charlene Choi ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ហ្វាន ពីងពីង រងការរិះគន់ថាជាគំរូមិនល្អ ក្រោយចែករំលែកវិធីស្រកគីឡូ
ចុចអាន ៖ ហ្វាន ពីងពីង នឹងវិលមកវិញក្នុងខ្សែភាពយន្តខ្នាតធំ ស្រលាញ់ភេទដូចគ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


