Connect with us

ជីវិតកម្សាន្ដ

តារាហូលីវូដ ១០ ​រូប រក​ចំណូលច្រើនជាងគេបំផុតលើពិភពលោក

បានផុស

នៅ

យោងទៅតាមការសែត SCMP បានបង្ហាញឲ្យដឹងថាតារាហូលីវូដមានជាងគេបំផុតនៅលើពិភពលោក ដោយយកការប៉ាន់ស្មានតាមរយៈរបស់ទស្សនាវដ្ដី Forbes សិល្បករដែលរកចំណូលបានច្រើនជាងគេបំផុតកាលកាលពីឆ្នាំ ២០២២ ។

ខាងក្រោមនេះគឺជាតារាទាំង ១០ ដែលមានប្រាក់ចំណូលខ្ពស់ជាងគេក្នុងលោកដែលចេញផ្សាយ ដោយ Forbes៖

១. ក្រុមតន្រ្តីរ៉ុក Genesis (២៣០ លានដុល្លារ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅខែកញ្ញាឆ្នាំ ២០២២ ក្រុមតន្រ្តីរ៉ុក Genesis បានលក់ផ្នែកមួយនៃសិទ្ធិតន្ត្រីរបស់ពួកគេក្នុងតម្លៃ ៣០០ លានដុល្លារទៅឱ្យ Concord Music Group នេះបើយោងតាមទស្សនាវដ្តី Forbes ។ លោកPhil Collins ដែលជាអ្នកចម្រៀងនាំមុខរបស់ក្រុមនេះក៏បានលក់អាល់ប៊ុមទោលជាច្រើននៅក្នុងកិច្ចព្រមព្រៀងផងដែរ។

២. តារាចម្រៀងប្រុស Sting (២១០ លានដុល្លារ)

ដូចក្រុមតន្រ្តីរ៉ុក Genesis ដែរ តារាចម្រៀងប្រុស Sting រកបាន ៣០០ លានដុល្លារបន្ទាប់ពីលក់ កំណត់ត្រារបស់លោកទាំងស្រុង រួមទាំងអាល់ប៊ុមទោល និងផលិតកម្មជាមួយ The Police ទៅឱ្យ Universal Music Group។ Sting គឺជាសិល្បករដែលឈ្នះពានរង្វាន់ Grammy ចំនួន 17 ដង និងជាអតីតតារាជួរមុខរបស់ផលិតកម្ម The Police ។

៣. តារាសម្តែង Tyler Perry (១៧៥ លានដុល្លារ)

នេះជាឆ្នាំទីពីរដែលតារាសម្តែង Tyler Perry ស្ថិតក្នុងកំពូលតារារកចំណូលបានច្រើនជាងគេបំផុត ទាំង ១០ ដោយទស្សនាវដ្ដី Forbes លើសពីនេះ លោកក៏ជាមហាសេដ្ឋីតែម្នាក់គត់ក្នុងបញ្ជីដែលមានទ្រព្យសម្បត្តិប៉ាន់ស្មានរហូតដល់ ១ ពាន់លានដុល្លារអាមេរិក។ Tyler Perry គឺជាតារាសម្តែងផលិតករភាពយន្ត និងជាអ្នកជំនួញជនជាតិអាមេរិក ហើយលោកគឺជាអ្នកដឹកនាំ និងផលិតករនៅពីក្រោយរឿង “House of Payne”, “Assisted Living” និង “All the Queen’s Men” ។

៤. អ្នកនិពន្ធ Trey Parker និង Matt Stone (១៦០ លានដុល្លារ)

ខ្សែភាពយន្តគំនូរជីវចលរឿង “South Park” របស់ពួកគេរកចំណូលបាន ១៦០ លានដុល្លារ ដោយសារកិច្ចសន្យាដែលបានចុះហត្ថលេខាជាមួយ Paramount+ ក្នុងឆ្នាំ ២០២១។ កិច្ចព្រមព្រៀងផ្តាច់ មុខនឹងនាំឱ្យពួកគេទទួលបាន ៩៣៥ លានដុល្លារក្នុងរយៈពេល ៦ ឆ្នាំ ។

៥. អ្នកនិពន្ធ James L. Brooks និង Matt Groening (១០៥ លានដុល្លារ)

James L. Brooks និង Matt Groening គឺជាអ្នកបង្កើតរឿងគំនូរជីវចលដ៏ល្បី “The Simpsons” ដោយពួកគេរកបានច្រើនជាង ១០០ លានដុល្លារនៅឆ្នាំ ២០២២ ។ ចាប់តាំងពីរឿងគំនូរជីវចល “The Simpsons” ចេញផ្សាយរបស់ខ្លួនក្នុងឆ្នាំ ១៩៨៩ ស៊េរីមានសរុបជាង ៧០០ ភាគ នៅឆ្នាំ ២០១៩ អ្នក និពន្ធទាំងពីរបានផ្ទេរខ្សែភាពយន្តទាំង ៣០ពី FX ទៅ Disney+ កិច្ចព្រមព្រៀងនេះជួយ Brooks និង Groening ឡើងដល់ ១០៥ លានដុល្លារក្នុងមួយឆ្នាំ ។

៦. តារាសម្តែង Brad Pitt (១០០ លានដុល្លារ)

នៅខែ ធ្នូ ឆ្នាំ ២០២២ តារាសម្តែងBrad Pitt បានលក់ក្រុមហ៊ុនផលិតកម្មរបស់លោកភាគច្រើនគឺ Plan B Entertainment ទៅឲ្យ Mediawan យោងតាមទស្សនាវដ្តី Forbes តារាសម្តែងវ័យ ៥៩ ឆ្នាំរូបនេះរកបាន ១១៣ លានដុល្លារបន្ទាប់ពីថ្លៃឈ្នួលពីកិច្ចព្រមព្រៀងនេះ។ ក្នុងឆ្នាំ ២០២២ តារា សម្តែងរូបនេះក៏បានសម្តែងក្នុងខ្សែភាពយន្តរឿង “Bullet Train”, “Babylon” និង “The Lost City”ដោយប្រាក់ចំណូលពីខ្សែភាពយន្តទាំងនេះមានចំនួនមួយភាគបីនៃប្រាក់ខែរបស់ Brad Pitt ក្នុងឆ្នាំ ២០២២ ។

៧. ក្រុមតន្រ្តីរ៉ុក The Rolling Stones (៩៨ លានដុល្លារ)

សមាជិក Mick Jagger និង Keith Richards របស់ក្រុម Rolling Stones រកបានជាង ៨.៥ លានដុ ល្លារក្នុងមួយយប់ក្នុងអំឡុងពេលដំណើរទេសចរណ៍អឺរ៉ុប “Sixty” ក្នុងឆ្នាំ ២០២២ ក្រុមតន្រ្តីនេះបាន ធ្វើដំណើរទៅកាន់ទីក្រុងចំនួន ១៥ នៅទូទាំងទ្វីប។ បន្ទាប់ពីដំណើរកម្សាន្តនេះក្រុមចម្រៀងជនជាតិ អង់គ្លេសនេះបានកត់ត្រាការលក់សរុបចំនួន ១៣៦ លានដុល្លារ ។

៨.អ្នកដឹកនាំរឿងលោក James Cameron (៩៥ លានដុល្លារ)

អ្នកដឹកនាំរឿងលោក James Cameron រកចំណូលបានយ៉ាងហោចណាស់ ៩៥ លានដុល្លារពីខ្សែភាពយន្តរឿង “Avatar: The Way of Water” នេះបើយោងតាមទស្សនាវដ្តី Forbes ។ គាត់បានធ្លាក់ ក្នុងប្រវត្តិសាស្ត្រភាពយន្តពិភពលោក នៅពេលដែលគាត់ជាម្ចាស់ស្នាដៃតម្លៃ ៣ ពាន់លានដុល្លារគឺរឿងTitanic , Avatar និង Avatar: The Way of Water ។

៩. តារាចម្រៀង Taylor Swift (៩២ លានដុល្លារ)

យោងតាមទស្សនាវដ្តី Forbes ប្រាក់ចំណូលខ្ពស់របស់ Taylor Swift បានមកពីការលក់អាល់ប៊ុម ជាក់ស្តែង ការផ្សាយការទាញយកឌីជីថល និងការរក្សាសិទ្ធិដែលមានអាជ្ញាប័ណ្ណ។ អាល់ប៊ុម “Midnights” ឆ្នាំ២០២២ របស់តារាចម្រៀងរូបនេះលក់បាន ១.៨ បន្ទះក្នុងសហរដ្ឋអាមេរិកតែម្នាក់ឯង នេះបើយោងតាម Billboard មកទល់នឹងពេលនេះ Taylor Swift បានជាប់ក្នុងបញ្ជីអ្នករកចំណូល បានច្រើនជាងគេចំនួន ៦ ដង។

១០. តារារ៉េប Bad Bunny (៨៨ លានដុល្លារ)

នៅឆ្នាំ ២០២២ តារារ៉េប Bad Bunny បានសាកល្បងដៃរបស់លោកជាតួសម្តែងក្នុងរឿង “Bullet Train” ហើយបានចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកធំៗដូចជា Corona, Cheetos និង Adidas ។ បើនិយាយពីតន្ត្រីវិញ តារារ៉េបព័រតូរីកូរូបនេះលក់សំបុត្របានជាង ៤០០ លានដុល្លារពី ដំណើរកម្សាន្តពីរគឺ El Último Tour del Mundo និង World’s Hottest Tour ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Kylie Jenner ថើបមិត្តសម្លាញ់ក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម