ជីវិតកម្សាន្ដ
Kylie Jenner ថើបមិត្តសម្លាញ់ក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់
Kylie Jenner កូនពៅគ្រួសារ Kardashians បង្ហោះរូបអបអរថ្ងៃបុណ្យនៃក្ដីស្រលាញ់ជាមួយមិត្តសម្លាញ់គឺ Anastasia Karanikolaou ក្នុងគណនី Instagram ដែលមានអ្នកចុចបេះដូងជិត ៦ លាននាក់ ។

អ្នកទាំងពីរនាំគ្នាថតរូបនៅទីលានបាល់បោះជាមួយសំលៀកបំពាក់ស្រដៀងគ្នារួមមានខោជើងធំ អាវខ្លីគ្រប់ដណ្ដបដោយអាវស្បែកស្ទីលតែមួយ និងឱបគ្នាយ៉ាងស្អិតរមួតបេះមិនចេញ ។

ក្រៅពីរូបដែលនាងបង្ហោះ Kylie បានភ្ជាប់ជាមួយសារមួយឃ្លាថា “Forever valentine” ឬ ក្ដីស្រលាញ់ជារៀងរហូត ចំណែក Anastasia ខំមិន “Forever & then some ?” មានន័យថា រហូតនិងផ្កាកុលាបខ្លះ ។

រូប ៥ សន្លឹករបស់មហាសេដ្ឋីវ័យក្មេងហាក់បីដូចជាបញ្ជាក់ការបែកគ្នាពីតារារ៉េប Travis Scott ឪពុកកូនទាំងពីរគឺ Stormi និង Aire សូម្បីថ្ងៃខួបកំណើតកូនៗក៏គ្មានវត្តមាន Travis ក្នុងរូប Kylie ផុសដែរ ។
ទោះបី Kylie និង Anastasia បង្ហោះរូបចង់បង្ហាញពីមិត្តភាពល្អក៏ដោយ អ្នកគាំទ្រមួយចំនួនបែរជាគិតថាពួកគេស្រលាញ់ស្រីគ្នាឯងទៅវិញថែមទាំងខំមិនចំអកទៀតផង ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


