ជីវិតកម្សាន្ដ
តារាចម្រៀងជេីងចាស់លោកគ្រូ នូ សុិប កំពុងមានជំងឺប្រចាំកាយ ខណៈជីវភាពខ្វះខាតខ្លាំង
ដូចអ្នកគាំទ្រធ្លាប់ដឹងហើយថា តារាចម្រៀងជើងចាស់លោកគ្រូ នូ ស៊ិប បច្ចុប្បន្នគឺលោកកំពុងមានជំងឺប្រចាំកាយ និងជួបការខ្វះខាតខ្លាំងដោយមកសុំស្នាក់នៅជាមួយផ្ទះកូនធម៌យ៉ាងកម្សត់ និងគួរឲ្យអាណិតខ្លាំងណាស់។
កន្លងមកត្រូវបានប្រភពមួយចំនួនក្នុងរង្វង់សិល្ប:បានបង្ហើបឲ្យដឹងថា តារាចម្រៀងល្បីឈ្មោះលោកគ្រូ នូ ស៊ិប សម្រាប់ជីវភាពសព្វថ្ងៃគឺលោកកំពុងមានការខ្វះខាតក្រោយពេលដែលអាជីពសិល្ប:ក៏ត្រូវបានបាត់បង់ទីផ្សាច្រៀងស្ទើរទាំងស្រុងព្រោះតែមានវ័យកាន់តែចាស់ និងមានជំងឺប្រចាំកាយទៀតនោះ។

តារាចម្រៀងលោកគ្រូ នូ ស៊ិប ត្រូវបានបញ្ជាក់ថា បច្ចប្បន្ននេះលោកមានជំងឺប្រចាំកាយដូចជា លើស ឈាមនិងដុំសរសៃជើងជាដើម។ ម្យ៉ាងទៀតអ្វីដែលកាន់តែអនិច្ចាថែមទៀត គឺលោកគ្រូចំណាយពេលវេលាស្ទេីរមួយជីវិតជាមួយសិល្បៈប៉ុន្តែរកផ្ទះមួយជ្រកគ្មានទេ ខណ:កន្លងមកលោកផ្ញើខ្លួនរស់នៅតាមបន្ទប់ជួល និងក្រោយមកអស់លទ្ធភាពរកលុយបង់ថ្លៃបន្ទប់ជួលលោកក៏បានមកសុំស្នាក់អាស្រ័យផ្ញើវាសនាជាមួយកូនធម៌នៅឯម្តុំវត្តភ្នៀត។

សូមជម្រាបដែរថា លោក នូ ស៊ិប មានអាយុ៧៦ឆ្នាំ បានធ្លាក់ខ្លួនឈឺដុំសរសៃជើង និងលើសឈាមមានរយៈពេលយូរឆ្នាំមកហើយពេលនេះស្ថានភាពជំងឺលោកកាន់តែដុនដាបខ្លាំង។ លោកគ្រូ នូប ស៊ិប កាលពីថ្មីៗកន្លងទៅក៏ធ្លាប់រៀបរាប់ប្រាប់ឲ្យដឹងដែរថា សព្វថ្ងៃលោកកំពុងមានជំងឺប្រចាំកាយដូចជា លើសឈាម និងដុំសរសៃជើង ខណ:ជំងឺតែងធ្វើទុក្ខស្ទើរជាប្រចាំ។ ម្យ៉ាងទៀតលោកក៏ពុំមានលទ្ធភាពដើម្បីទៅរកពេទ្យព្យាបាលនោះដែរ។

លោក នូ ស៊ិប គឺជាតារាចម្រៀងជើងចាស់រូបដែលគ្មានប្រពន្ធ និងកូននោះទេពោល គឺកន្លងមកលោកគ្រូរស់នៅតែម្នាក់ឯង។ រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះជំងឺប្រចាំកាយរបស់លោកពិតជាធ្វើទុក្ខក្នុងខ្លួនខ្លាំងរហូតដល់សឹងទ្រាំមិនបានឡើយ៕
អត្ថបទ៖ ចាន់រ៉ា


-
ចរាចរណ៍១៨ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម