ជីវិតកម្សាន្ដ
គឹម លីហ្សា បំផុសអ្នកគាំទ្រឲ្យចូលរួមអភិរក្ស និងថែរក្សាសត្វក្ងោក
ដោយការស្រលាញ់ និងចូលចិត្តសត្វក្ងោក តារាសម្ដែងរូបស្រស់អ្នកនាង គឹម លីហ្សា បានចេញមកបំផុស ក៏ដូចជាធ្វើការអំពាវនាវដល់អ្នកគាំទ្រ ព្រមទាំងមហាជនខ្មែរទូទៅ ឲ្យនាំគ្នាចូលរួមអភិរក្ស និងថែរក្សាសត្វក្ងោកឲ្យបានល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

ប្រាកដណាស់គេបានស្គាល់សត្វក្ងោកច្បាស់ ដោយសារស្លាប និងកន្ទុយរបស់ក្ងោកឈ្មោលមានលក្ខណៈពិសេស ស្រស់ស្អាត និងភ្លឺចែងចាំង។ កន្ទុយរបស់សត្វក្ងោកឈ្មោលដ៏ស្រស់ស្អាត ដែលរំលេចពណ៌ដូចឥន្ទធនូ មានរោមស្លាបជាង ២០០។ សត្វក្ងោក ក៏ត្រូវបានចុះបញ្ជីជាប្រភេទបក្សីដែលជិតផុតពូជបំផុតនៅលើពិភពលោកក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

ដោយឡែកបើចាប់អារម្មណ៍មកមើលតារាសម្ដែងអ្នកនាង គឹម លីហ្សា ព្រោះតែឃើញនូវភាពស្រស់ស្អាត នៃសត្វក្ងោក និងដើម្បីចូលរួមការថែរក្សាការពារចំពោះសត្វបក្សីមួយនេះ នាងបានអំពាវនាវឲ្យចូលរួមអភិរក្ស។

អ្នកនាង គឹម លីហ្សា បានថ្លែងសារខ្លីពីចំណាប់អារម្មណ៍របស់ខ្លួនថា ក្ងោកជាសត្វដែលស្រស់ស្អាតបំផុត យើងគួរតែអភិរក្ស និងថែរក្សាឲ្យបានល្អបំផុត។ មានទស្សនៈជាច្រើន បានសម្ដែងការគាំទ្រ ការលើកឡើងរបស់ គឹម លីហ្សា ខាងលើ។

សូមជម្រាបថា តារាសម្ដែងអ្នកនាង គឹម លីហ្សា បច្ចុប្បន្នក្រៅតែពីមមាញឹកអាជីពសិល្បៈ គឺមួយរយៈពេលប៉ុន្មានឆ្នាំនេះ ពិតជាកាក់កបមែនទែន ជាមួយការងាររកស៊ីផ្ទាល់ខ្លួន បន្ទាប់ពីជោគជ័យក្នុងមុខជំនួញជាច្រើន ជាពិសេសការបើកហាងលក់ម្ជូរ ក៏ដូចជាការលក់ផលិតផលផ្សេងៗទៀតជាដើម៕
អត្ថបទ ៖ ចាន់រ៉ា


-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
លោក ប្រាយុទ្ធ ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ខណៈវេជ្ជបណ្ឌិតកំពុងតាមដានអាការរោគ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
សម្លាប់កូនអាយុ ៤ ឆ្នាំ រួចចង.ក សម្លាប់ខ្លួនឯងតាមក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
៤ ខែ មានគ្រោះថ្នាក់ចរាចរណ៍ ៦២ ករណី កើតឡើងលើផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ
-
ចរាចរណ៍១ សប្តាហ៍ មុន
រថយន្ដធុនធំកិនស្លាប់ប្ដីប្រពន្ធពីរនាក់ ចំណែកកូនរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាបុកសត្វគោរត់ឆ្លងផ្លូវ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
កញ្ញា Zoe Gabriel ក្លាយជាម៉ូដែលប្រចាំម៉ាក Charles & Keith ក្រោយរងការមាក់ងាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
កូរ៉េខាងជើង ឲ្យ UN ជួយបញ្ឈប់សមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង ក្នុងពេលនេះ