ជីវិតកម្សាន្ដ
អ្នកនិពន្ធ សុន រដ្ឋា បកស្រាយច្បាស់ៗ ខណៈ ឈិន រ័ត្ន បន្តបកអាក្រាតរឿងសន្យាធ្វើបទចម្រៀង
កាលពីពេលថ្មីៗកន្លងមកនេះ អ្នកនិយមតាមដានវិស័យសិល្ប:បានដឹងហើយថា រឿងរ៉ាវរវាងអ្នកនិពន្ធល្បីឈ្មោះលោក សុន រដ្ឋា និងអតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក ឈិន រ័ត្ន បានបញ្ចេញប្រតិកម្មឆ្លើយតបគ្នាម្តងរួចមកហើយបន្ទាប់ពីមានការចុះផ្សាយថា ឈិន រ័ត្ន បានធ្លាក់ខ្លួនទៅបញ្ចូលហ្គាសនៅឯស្រុកកំណើតព្រោះគ្មានទីផ្សាច្រៀង។

កាលណោះក៏មានការលើកឡើងថា មូលហេតុដែលអតីតបេក្ខភាពលេចធ្លោ Cambodian Idol រដូវកាលទី៤ លោកឈិន រ័ត្ន ធ្លាក់ខ្លួនទៅបញ្ចូលហ្គាសលក់ព្រោះលោកអស់សង្ឃឹមក្នុងរង់ចាំការសន្យារបស់អ្នកនិពន្ធល្បីឈ្មោះម្នាក់ដែលគេស្គាល់ថា លោក សុន រដ្ឋា ប្រៀបដូចកាប់បំពង់រង់ចាំទឹកភ្លៀង។ ក្នុងនេះដែរក៏មានការរៀបរាប់ថាលោក ឈិន រ័ត្ន ពិតមានក្តីអស់សង្ឃឹមខ្លាំងទៅលើអ្នកនិពន្ធរូបនោះព្រោះការនិយាយកាលពីមុន គឺគ្រាន់ជាសន្យាខ្យល់ប៉ុណ្ណោះ។

បន្ទាប់ពីមានការលើកឡើងដូចខាងលើអ្នកនិពន្ធលោក សុន រដ្ឋា បានចេញមកប្រតិកម្មឆ្លើយតបម្តងរួចមកហើយជុំវិញបញ្ហានោះ។ ប៉ុន្តែរំលងមិនបានប៉ុន្មាន ក៏មានការចុះផ្សាយតាមរយ:កិច្ចសម្ភាសន៍លោក ឈិន រ័ត្ន ជាថ្មី។ នៅក្នុងខ្លឹមសារនោះបានដាក់ថា ឈិន រ័ត្ន ចេញមកបកស្រាយទម្លាយការពិតគ្មានសល់ជុំវិញរឿងរ៉ាវអ្នកនិពន្ធល្បីឈ្មោះ សុន រដ្ឋា ប្រកា សថា ជួយតែបែរជាមិនជួយរហូតដល់ធ្លាក់ខ្លួនធ្វើជាអ្នកបញ្ជូលហ្គាស់។
ក្រោយមានការបកស្រាយ និងទម្លាយជាថ្មីរបស់លោក ឈិន រ័ត្ន ស្រាប់តែអ្នកនិពន្ធលោក សុន រដ្ឋា ចេញមកប្រតិកម្មភ្លាមៗដោយបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក ឈិន រ័ត្ន ។ លោក សុន រដ្ឋា បានភ្ជាប់សំណេរថា ក្រុមបងមានចេតនាអី្វជាមួយខ្ញុំឲ្យពិតប្រាកដបង ម្តងជាពីរដង? បងទិញជញ្ជីងហើយថ្លឹងរឿងឲ្យស្មើ។

អ្នកនិពន្ធ សុន រដ្ឋា បញ្ជាក់ថា “ខ្ញុំអត់ការងារធ្វើជាងកន្លះឆ្នាំ ចាប់តាំងចប់ការងារនៅប្រទេសថៃជាមួយ អនុ ស្សាវរីយ៍ តើឲ្យខ្ញុំជួយលោក រ័ត្ន ហ្នឹងទាំងដែលខ្ញុំនិងក្រុមគ្រួសារកំពុងពិបាករឿងសេដ្ឋកិច្ចហ្នឹងមែនទេ? ខ្ញុំទើបតែចុះកុងត្រាថ្មីនៅទ្រនុំថ្មីមិនទាន់បាន១ខែផងពុំទាន់បានប្រុងប្រៀបនឹងជួយលោកឯង(ឈិន រ័ត្ន)ផង បកចឹកបាត់ហើយ ហើយលុយភ្លេងលោក រ័ត្ន គួរតែសួរ និងចូលរួមចំណែកជួយបើលោកចង់បានឲ្យខ្ញុំជួយខ្លាំង ឬលោក រ័ត្ន ចង់បាននំអត់ចាយលុយ? ។

លោក សុន រដ្ឋា បន្ថែមទៀតថា ជាង១២ឆ្នាំក្នុងសិល្ប: ខ្ញុំជួយអ្នកចម្រៀងច្រើនសមគួរដែរ ហេតុអី្វមកផ្តល់សម្ពាធឲ្យខ្ញុំតែលោក រ័ត្ន ហ្នឹងមួយ? បងយកព័ត៌មានខ្ញុំទៅផ្សាយផងកុំធ្ងន់ម្ខាងស្រាលម្ខាង ខ្ញុំនិងក្រុមគ្រួសារចង់ដេកលក់ស្រួលអហោសិកម្មឲ្យគ្នាចុះក្រុមគ្រួសារខ្ញុំគឺមានភាពចាំបាច់ជាងត្រូវរើសជម្រើសជួយអ្នក (លោក រ័ត្ន )។

គួររម្លឹកថា កន្លងមកបន្ទាប់ពីមានការចុះផ្សាយ និងចែករំលែកនូវព័ត៌មានដ៏រសើបជុំវិញអតីតបេក្ខភាពលេចធ្លោ Cambodian idol លោក ឈិន រ័ត្ន បានធ្លាក់ខ្លួនទៅបញ្ចូលហ្គាសនៅឯស្រុកកំណើតព្រោះតែគ្មានទីផ្សាច្រៀងព្រមទាំងអសើសង្ឃឹមចំពោះការសន្យារប ស់អ្នកនិព្ធទំនុកច្រៀងល្បីឈ្មោះម្នាក់នោះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រចាប់អារម្មណ៍ហើយភ្ញាក់ផ្អើលជាថ្មី៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


