ជីវិតកម្សាន្ដ
បង្ហាញខ្លួនលើកនេះ គ្រប់មិនជឿថា តួរឿងអាសអាភាស Shu Qi មានវ័យក្បែរ ៥០ឆ្នាំ
អតីតតួរឿងអាសអាភាសតៃវ៉ាន់ Shu Qi ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិលើកសរសើរពីសម្រស់ បន្ទាប់ពីបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ម៉ូដដ៏ប្រណីតមួយ ស្របពេលដែលឆ្នាំនេះនាងមានវ័យក្បែរ ៥០ឆ្នាំទៅហើយ។

ទោះបីវ័យកាន់តែជ្រៀជ្រេពិតមែន ប៉ុន្តែអតីតតួក្ដៅសាច់ Shu Qi នៅតែស្អាតខ្ញង់ សម្រស់នៅតែទាក់ទាញ និងលេចធ្លោ ពេលបង្ហាញវត្តមានជាមួយឈុតពណ៌ទឹកក្រូច និងពណ៌ស ក្នុងកម្មវិធីម៉ូដ នៅឯប្រទេសចិន។ នាងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង ដោយសាររូបរាងក្មេងជាងវ័យ រហូតធ្វើឱ្យគ្រប់គ្នាលាន់មាត់ថា មុខមាត់នាងមិនសមមានអាយុ ៤៧ឆ្នាំនោះទេ។

ដោយឡែកកាលពីពេលកន្លងទៅ តារាសម្ដែងរូបនេះធ្លាប់ទម្លាយថា ដើម្បីរក្សាខ្លួនឱ្យសាច់ចាំ និងនៅក្មេងបានយូរ នាងព្យាយាមចំណាយពេលហាត់ប្រាណយ៉ាងទៀងទាត់ និងប្រយ័ត្នប្រយែងចំពោះរបបអាហារផងដែរ៕





ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


