ជីវិតកម្សាន្ដ
The Weeknd គ្រងតំណែងជាសិល្បករពេញនិយមបំផុតលើភពផែនដី
តារាចម្រៀងជនជាតិកាណាដា The Weeknd ដណ្ដើមតំណែងលេខមួយ ជាសិល្បករពេញនិយមបំផុតលើភពផែនដី បន្ទាប់ពីបទ Blinding Lights ក្លាយជាបទចម្រៀងដែលពេញនិយមបំផុត នៅលើវេទិកាស្ទ្រីម Spotify ។

យោងតាមទិន្នន័យរបស់ Spotify បានឱ្យដឹងថា The Weeknd បានជាប់ជាសិល្បករដែលមានប្រជាប្រិយភាពបំផុតនៅលើភពផែនដី (The popular artist on the planet) ក្រោយពេលបទ Blinding Lights បានឈរនៅលើតារាងកំពូល ដែលមានអ្នកស្តាប់ប្រចាំខែចំនួន ១១១.៤លាននាក់។

មិនត្រឹមតែបំបែកកំណត់ត្រានៅលើ Spotify ប៉ុណ្ណោះទេ ប៉ុន្តែតារាប្រុសវ័យ ៣៣ឆ្នាំរូបនេះ ក៏បានបំបែកកំណត់ត្រាពិភពលោកហ្គីណេសផងដែរ ក្នុងនាមជាសិល្បករដែលមានប្រជាប្រិយភាពបំផុតនៅលើភពផែនដី។

ដោយឡែកចំពោះចំណាត់ថ្នាក់ទី២បានលើតារាចម្រៀង Miley Cyrus ដែលមានអ្នកស្តាប់ប្រចាំខែ ៨២.៤លាននាក់ និងទី៣បានទៅលើ Shakira ដែលមានអ្នកស្តាប់ប្រចាំខែ ៨១.៦លាននាក់។
គួរបញ្ជាក់ថា បទ Blinding Lights របស់ The Weeknd ត្រូវបានចេញផ្សាយតាំងពីឆ្នាំ ២០២០ មកម្ល៉េះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”
ចុចអាន៖ អ្នកគាំទ្រវៀតណាមបដិសេធវត្តមានលោក ណាវ៉ាត់ ចូលក្នុងប្រទេសខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


