Connect with us

ជីវិតកម្សាន្ដ

លោក ដួង សុខគា ស្នើឲ្យចាប់ដៃគ្នាការពារអក្សរសាស្ត្រជាតិ

បានផុស

នៅ

ជារឿយៗតារាប្រុសពហុជំនាញលោក ដួង សុខគា ត្រូវគេសង្កេតឃើញថា លោកតែងចេញសារមានចេតនាដាស់អារម្មណ៍កូនខ្មែរក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ត្រូវចូលរួមថែរក្សាភាសាជាតិអក្សរជាតិដោយគោរព និងឱ្យបានគង់វង្សក្នុងតម្លៃខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេកត់សម្គាល់ថា វាពុំមែនទើបជាលើកទី១ទេដែលតារាប្រុសលោក ដួង សុខគា តែងតែចេញមុខបំផុសស្មារតីដល់យុវជន​​ដែលជាកូនខ្មែរគ្រប់រូបត្រូវនាំគ្នាចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិអក្សរជាតិដែលជាកេរ្តិ៍តំណែលមរតកដូនតាខ្មែរ។ ជាក់ស្តែងពេលនេះលោកក៏បានបញ្ចេញសារជាបន្តបន្ទាប់ដោយស្នើរឲ្យមហាជនគ្រប់រូបចូលរួមយុទ្ធនាការប្រើភាសាជាតិដោយការស្រលាញ់ និងទទួលខុសត្រូវ។

ជាមួយគ្នានោះដែរលោក ដួង សុខគា បានលើកឡើងអត្ថន័យថា «ដល់ពេលហើយបងប្អូនយើង បើមិនជួយកែមិនជួយថាមិនជួយការ កាន់តែជ្រៅហើយ យើងចាប់ដៃគ្នាការពារអក្សរសាស្ត្រយើង។ អ្នកនិយាយ ហូរដូចទឹកខុសមិនកែ ប្រយត្នឱ្យហើយទៅ»។ បន្ទាប់ពីការបំផុសបែបនេះស្រាប់តែនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ លោកបានបង្ហាញទស្សន:របស់ខ្លួនជុំវិញរឿងរ៉ាវនេះហាក់មានចេតនាឆ្លើយតបការរិះគន់ពីបុគ្គលមួយចំនួនថា «មតិខ្ញុំថ្ងៃនេះបែបធ្ងន់បន្តិចហើយ តែបើមិននិយាយគឺមិនកើត “ដីខ្សាច់មួយចានហុយ តាមខ្យល់”»។

លោក ដួង សុខគា បាននិយាយទៀតថា “សូមជ្រាបថា សព្វថ្ងៃខ្ញុំឆ្លៀតធ្វើការងារនេះដើម្បីជួយរឿងអក្សរសាស្ត្រខ្លះៗដែរ។ ខ្ញុំមិនដែលចង់បានអ្វីមកវិញទាំងអស់ មុខរបរខ្ញុំមានផ្សេងទេតើ ខ្ញុំសូមតែការរួបរួមមួយដើម្បីកូនចៅក្រោយកុំវង្វេងប្រើភាសាខុសច្រើនពេកតែប៉ុណ្ណោះ!។ វាពិតជាពិបាកណាស់បើអ្នកសិល្បៈមិនយកចិត្តទុកដាក់លើការងានេះមានអ្នក​ដៀលថា អ្នកល្បីនាំគេខុសតែពេលខំជួយដូចខ្ញុំអ៊ីចឹង ក៏មានអ្នកតាមជាន់កែងផ្ចាញ់ផ្ចាលយកបុង។ល។ខ្ញុំមិនដែលថាខ្លួន ឯងឥតខ្ចោះខាងអក្សរសាស្ត្រឯណាត្រឹមថ្នាក់ ទី១ ទី ២អីហ្នឹងតែខ្ញុំចេះតែប្រឹងៗទៅសង្ឃឹមបានផលខ្លះៗ” ។

តារាពហុជំនាញលោក ដួង សុខគា បានលើកឡើងទៀតថាបើចាំឱ្យអ្នកចាំប៉ែងជើងខ្ញុំជួយបង្រៀនក៏ វាស្ងាត់សូន្យវាមិនដែលបង្ហោះបង្ហាញអ្វីច្រើនផងទេនិ យាយទៅវាចាំតែទើស!យី…! ពួកហ្មត់ម្សៀត!ពួកបោ សលាន! មិនរួមគ្នាធ្វើ! ទៅជាច្រណែនគ្នាឯង!”មិនធ្វើចាំតែច្រណែនខុសមិនជួយកែ បែរជាជួយកាច់ក្រុមដ ង្កូវអាចម៍បើចេះម្តេចមិនជួយគ្នា?។

លោក ដួង សុខគា និយាយបន្ថែមថាប្រសិនជាបងប្អូ នយើងថាល្មមឈប់ហើយ លោកគាឯងមិនគួរធ្វើទៀ តទេទុកឱ្យអ្នកចេះគេធ្វើលោកគាឯងមិនមែនបណ្ឌិតទេ ខ្ញុំនឹងឈប់ភ្លាម សាកមើលទៅបើមិនខ្ញុំលែងរវល់ ដល់កដេកហួចឱ្យវាតាម​តែ វាទៅ។ ខ្លឹមសារខាងលើនេះបានធ្វើឲ្យមហាជនជាច្រើនបន្តការគាំទ្រនិងលើ កទឹកចិត្តលោក ដួង សុខគា ក្នុងការបំផុសគំណិតដ ល់កូនខ្មែរចូលរួមថែរក្សានិងអភិរក្សអក្សរសាស្ត្រជាតិ ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម