ជីវិតកម្សាន្ដ
លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា
លោក ដួង សុខគា បានបង្ហាញការហួសចិត្តទៅលើអត្តចរិតរបស់បុគ្គលមួយចំនួន មិនថាខ្មែរមិនថាបរទេស ងាយខ្ជាក់សម្តីណាស់ មិនចេះក្រែងរអែងចិត្តអ្នកណាសោះឡើយ។

តារាប្រុសលោក ដួង សុខគា បានរៀបរាប់ថា “មានឆ្ងល់ដូចពូមោកទេបងប្អូន? មនុស្សឥឡូវនេះ មិនថាខ្មែរយើងខ្លះមិនថាបរទេសខ្លះមាត់អ្វីក៏ផុយម៉្លេះ? ត្រូវជេរក៏ជេរ ត្រូវថាក៏មកទាំងកាក ដូចសត្រូវនឹងគ្នាពីពេលណា? រឿងអ្វីមួយ បើហ៊ានមើល comment គឺឈឺចាប់ឈឺចិត្តឈឺក្បាលតែម្តង! ដូចជាលែងចេះកោតក្រែងរអែងចិត្តគ្នាហើយ?”។
លោក ដួង សុខគា បន្តថា ឱសីលធម៌! ឱការស្រលាញ់!? រឿងអ្វីក៏មិនចេះត្រូវចិត្តដែរដូចចែកបក្សចែកក្រុមគ្នា ដុតកម្តៅឱ្យខឹងគុំកួនយ៉ាងម៉េច? ឬជាសញ្ញានៃការបែកពិភពលោកឆាប់ៗ? ទេបើថាធ្លាប់ឈ្លោះទាស់ ឬធ្លាប់ជេរទៅជេរមក អាហ្នឹងមិនដឹងថាម្តេចទេ ? មនុស្សឈ្លោះគ្នាយើងពិបាកហាមតែអ្នកខ្លះឱ្យតែទាស់ ចិត្តដូចគុំពីពេលណា? ជេរមិនរើសមុខ ដៀលមិនរើសរឿង?? កប់ៗ មាត់?។
តារាប្រុសលោក ដួង សុខគា និយាយទៀតថា បើថាទាស់ចិត្តក៏និយាយឱ្យស្រួលទៅវាថី? មើលទៅបែបឃើញគ្នាលែងបានហើយ? លេងមិនដឹងលេងមែនមិនដឹងមែន!? អ៊ីចឹងទេតើ ទើបជួបមុខគ្នាមិនសូវបានយូរ ដេញចាក់ ដេញកាប់គ្នាមិនញញើតសោះ? បុរាណលោកដៀលសត្វម៉្យាង ព្រោះបើវាឃើញគ្នាគឺវាខាំបំបាក់ មិនដឹងគួរ មិនដឹងសម មិនដឹងខុស មិនដឹងត្រូវពូជឯងសោះ។

បន្ថែមពីនេះលោក ដួង សុខគា លើកឡើងថា បើនិយាយពីរឿងចំអេសចំអាសវិញ ដូចជាលែងចេះខ្មាសអៀ នអស់ហើយចំៗ។ ពូមោក សុំទោសចុះណាបងប្អូន! ក្រែងពូមោកគិតខុសទៀត តែទង្វើណាដែលនាំឱ្យឈ្លោះនាំឱ្យបែកបាក់ល្មមគិតឡើងវិញហើយ ហើយជួយទប់គ្នាផងរឿងខ្លះនិយាយស្រួលៗ គ្នាអាចស្តាប់យល់ ហើយព្រមកែដោយមិនមានកំហឹង៕ អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


