ជីវិតកម្សាន្ដ
លោក ដួង សុខគា ស្នើបែងចែកឱ្យដាច់រវាងពាក្យ «បងប្អូន» និងពាក្យ «បងអូន» បែបទំយើតាមបរទេស
តារាប្រុសពហុជំនាញលោក ដួង សុខគា បានបង្ហាញការខកចិត្តក្រោយឃើញយុវជន និងបងប្អូនខ្មែរមួយចំនួនដែលប្រើប្រាស់នូវភាសានិយាយរបស់ជាតិខ្លួនមិនចំតួអក្សរ ឬត្រឹមត្រូវតាមក្បួនខ្នាតដោយទំយើតាមបរទេស ដូចជាពាក្យ «បងប្អូន» បែរទៅជា «បងអូន» ទៅវិញ។

ដោយសង្កេតឃើញការនិយាយ ឬសរសេរមិនត្រឹមត្រូវតាមពាក្យអក្សរដែលខ្មែរយើងតែហៅគ្នាថា «បងប្អូន» នៅតាមបណ្តាញសង្គម ពិសេសអ្នកលក់អនឡាញជាដើម លោក ដួង សុខគា បានលើកឡើងថា យើងជាម្ចាស់ភាសាគឺមិនគួរណាបែរជាប្រើប្រាស់ខុសពាក្យនោះទេ «បងប្អូន» ។
លោក ដួង សុខគា បានបញ្ជាក់ថាពាក្យថា «បងប្អូន» បើបរទេសរៀនខ្មែរគេនិយាយមិនច្បាស់គេថា (បងអូន) ក៏តាមហ្នឹងទៅ…ចុះយើងម្ចាស់ភាសាម្តេចក៏ទៅនិយាយបែបទំយើធ្វើអ្វីនឹងគេដែរ។ ក្នុងនោះ ក៏មានការបញ្ចេញមតិថា ឃើញយូរហើយតែមិននិយាយ ១០/១០នាក់ អ្នកលក់អនឡាញនិយាយបងអូននឹងទើសចិត្តតែមិនប្រាប់។
អ្នកលេងបណ្តាញសង្គមបាននិយាយទៀតថា “ខ្ញុំឃើញសរសេរ និងឭនិយាយពាក្យហ្នឹងច្រើនណាស់ សម្រាប់ប្តីប្រពន្ធ ឬសង្សារ គេហៅបងអូនត្រូវតែសម្រាប់បងឬប្អូនហៅអ៊ីចឹងខុស។ ជាមួយគ្នានេះ ក៏មានការសួរថា ចុះប្តីប្រពន្ធនិយាយពាក្យបងអូនដាក់គ្នាត្រូវអត់?
ឆ្លើយតបនឹងសំនួរនេះ តារាពហុជំនាញលោក ដួង សុខគា បានពន្យល់ថាប្រពន្ធហៅប្តីបង ប្តីហៅប្រពន្ធអូន តែក៏មិននិយាយជាប់គ្នាថា បងអូនៗដែរ! បង! អូនទៅផ្សារហើយ! អូន! បងទៅធ្វើការហើយ!។ នេះជាការលើកឧទាហរណ៍បញ្ជាក់របស់លោក ដួង សុខគា ៕ អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


