ជីវិតកម្សាន្ដ
ដួង សុខគា ថា អ្នកជិះបំពានភ្លើងសញ្ញា ឬ បញ្ច្រាសទិស គួរប្រើធម៌ក្ដៅខ្លះទើបរាងចាល
បន្ទាប់ឃើញមានការចែករំលែកវីដេអូបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយអ្នក បើកបរម៉ូតូ ១ គ្រឿង ជិះបញ្ច្រាសទិសទៅបុកជាមួយម៉ូតូផ្សេងទៀតបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះ តារាប្រុសពហុជំនាញលោក ដួង សុខគា បង្ហាញការហួសចិត្តជាខ្លាំង។

ទន្ទឹមគ្នានេះដែរ តារាប្រុសលោក សួង សុខគា បានបញ្ចេញជាមតិយោបល់ដោយលើកឡើងថា ក្រុមអ្នកជិះបំពានភ្លើងសញ្ញា ឬ ជិះបញ្ច្រាសទិសបំពានចរាចរណ៍បែបនេះ គួរតែធ្វើដូចប្រទេសគេខ្លះទើបខ្លាច ឬ រាងចាល។ យ៉ាងណាមិញ នេះគ្រាន់តែការបញ្ចេញគំនិតមួយផ្នែករបស់លោក ដួង សុខគា ក្រោយឃើញរឿងដ៏ហួសចិត្តចំពោះបុគ្គលបើកបរមិនគោរពច្បាប់។
លោក ដួង សុខគា បានចែករំលែកភ្ជាប់វីដេអូ នៃគ្រោះថ្នាក់ចរាចរណ៍នោះថា «ប្រហែលទាល់តែដូចប្រទេសខ្លះ! ទាញដំបងចាំវ័ធឲ្យខ្លោចខ្នង ក្រុមជិះទៅមុនភ្លើងសញ្ញាពណ៌ខៀវ ភ្លើងក្រហម ហើយមិនឈប់ ជិះបញ្ច្រាសទិស ជិះជ្រេពេញផ្លូវ។ល។»។

ដោយឡែកក៏មានការបញ្ចេញមតិមួយចំនួនជុំវិញការលើកឡើងរបស់លោក ដួង សុខគា ខណៈមានការគាំទ្រគួរតែប្រើធម៌ក្តៅសម្រាប់អ្នកបំពានលើច្បាប់ចរាចរណ៍បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ពិសេសអ្នកជិះបំពានភ្លើងសញ្ញា ឬ ជិះបញ្ច្រាសទិស ជិះជ្រេពេញផ្លូវតែម្ដង។
សូមជម្រាបថា ក្នុងគោលបំណងដើម្បីចូលរួមការងារជួយសង្គម ពិសេសការផ្សព្វផ្សាយអប់រំអំពីបញ្ហាច្បាប់ចរាចរណ៍ផ្លូវគោក និងរបៀប នៃការបើកបរនាំមកនូវសុវត្ថិភាព តារាពហុជំនាញលោក ដួង សុខគា ធ្លាប់បានបង្ហាញពីគោលបំណងបង្កើតផេកមួយក្នុងការផលិតវីដេអូអប់រំដាស់តឿនពីច្បាប់ចរាចរណ៍។

ការបង្ហាញគោលបំណងពីសំណាក់តារាប្រុសលោក ដួង សុខគា នេះ ស្របពេលលោកមើលឃើញ ថា បច្ចុប្បន្ននៅមានប្រជាពលរដ្ឋមួយចំនួនហាក់នៅមានការខ្វះខាតការយល់ដឹង និងបើកបរដោយមិនសូវមានការប្រុងប្រយ័ត្នដែលអាចនាំឲ្យកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវបណ្ដាលឲ្យស្លាប់ ឬ របួស ជាដើម…៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


