ជីវិតកម្សាន្ដ
អ្នកនិពន្ធលោក សោម ដូរ៉េ ទម្លាយចរិត រ៉ាប៊ី ក្រោយមានការលើកឡើងថា នាងឌឺ និងឈ្លើយ
អ្នកនិពន្ធវ័យក្មេងល្បីឈ្មោះលោក សោម ដូរ៉េ បានចេញមុខការពារ និងទម្លាយនូវអត្តចរិតពិតរបស់តារាចម្រៀងម្ចាស់បទ”មាន់ស្រែ” កញ្ញា រ៉ាប៊ី បន្ទាប់ពីមានមតិខ្លះបានលើកឡើងក្នុងន័យរិះគន់តារាស្រីរូបនេះថា នាងមានទម្រង់មុខឌឺ និងឈ្លើយ ខណៈលោក សោម ដូរ៉េ ថា រឿងចរិតគាត់ មុខគាត់ឌឺ គឺគាត់ឌឺតាំងពីជួបដំបូង។

តារាចម្រៀងកញ្ញា រ៉ាប៊ី បើសង្កេតមើលពីទីផ្សារចម្រៀងសព្វថ្ងៃរបស់នាងកាន់តែមានសន្ទុះហក់ឡើង និងមានទីផ្សារច្រើនក្នុងការចេញច្រៀងនៅតាមបណ្ដាកម្មវិធីប្រគំតន្ត្រីនានាតាមខេត្ត។ ម្យ៉ាងសកម្មភាពនេះ រ៉ាប៊ី ក៏ទទួលបានការគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រមួយចំនួនធំ ពិសេសក្រុមយុវវ័យតែម្ដង។

ដោយឡែកបើងាកមកចាប់អារម្មណ៍រឿងរ៉ាវដែលត្រូវបានអ្នកនិពន្ធ សោម ដូរ៉េ ទម្លាយពីចរិតរបស់ស្រីស្អាត រ៉ាប៊ី ឯណេះវិញ លោកបានលើកឡើងថា ធ្វើជាតារាក្នុងសម័យ bully អត្តចរិតរបស់ Rabee បើថាឌឺ គឺអូខេ ប៉ុន្តែបើថាឈ្លើយ គឺខ្ញុំមិនយល់ស្រប ខ្ញុំស្គាល់តាំងពីគាត់មិនទាន់សូវមានគេស្គាល់ រហូតដល់ក្លាយជាតារាល្បីលំដាប់ប្រទេស។

លោកបន្តទៀតថា គាត់ជាមនុស្សម្នាក់ដែលមានការតស៊ូព្យាយាម គាត់ប្រឹងណាស់ ប្រឹងធ្វើខ្លួនឯងផង រត់រកអ្នកជួយផង ប្រឹងរកអ្វីដែលថ្មីដើម្បីហ្វេន គាត់ឆ្លងកាត់រឿងលំបាកជាច្រើនទើបគាត់អាចមកដល់ត្រង់ចំណុចនេះ រឿងចរិតគាត់មុខគាត់ឌឺ គឺគាត់ឌឺតាំងពីជួបដំបូង តែទឹកមុខ កាយវិការឌឺ មិនមែនសុទ្ធតែអាក្រក់ទេ តារាខ្លះសម្តីទន់ភ្លន់ណាស់ រួសរាយណាស់ក្នុងកាមេរ៉ា តែពិសពុល មិនល្អ។

លោក សោម ដូរ៉េ និយាយបន្ថែមថា ធ្វើជាតារាក្នុងសម័យ bully ពិតជាពិបាកណាស់ ផ្គាប់មនុស្សគ្រប់ភេទ គ្រប់វ័យ គ្រប់ឋានៈ អាចប្រឈមនឹងកើតរោគផ្លូវចិត្តមិនខាន។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ សម្រាប់តារាចម្រៀង រ៉ាប៊ី នាងមិនទាន់មានប្រតិកម្មបែបណានៅឡើយទេ ចំពោះការលើកឡើងថា នាងឌឺ និងឈ្លើយ ប៉ុន្តែក៏មានមតិមួយចំនួននិយាយស្រដៀងលោក សោម ដូរ៉េ សរសើរ រ៉ាប៊ី ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


