ជីវិតកម្សាន្ដ
រ៉ាប៊ី បើកបង្ហាញថ្ងៃមង្គលខ្លួន ក្រោយកីឡាកររូបសង្ហា Nick Taylor សុំរៀបការទើបជាង ១ខែ
ក្រោយកីឡាកររូបសង្ហាកូនកាត់ខ្មែរ-អាមេរិក Nick Taylor សុំរៀបការមិនបានប៉ុន្មាន រ៉ាប៊ី បើកបង្ហាញថ្ងៃមង្គលខ្លួនដែលនឹងប្រព្រឹត្តធ្វើនៅខែក្រោយនេះ ខណៈអ្នកទាំងពីរបានអញ្ជើញភ្ញៀវចូលរួមបណ្តើរៗហើយ។
តាមរយៈវីដែអូឃ្លីបខ្លីនៃការបើកទំព័រធៀបការរបស់កញ្ញា រ៉ាប៊ី បង្ហាញថា តារាចម្រៀងរូបស្រស់រូបនេះ និងកីឡាករដ៏សង្ហា Nick Taylor នឹងកាន់ដៃគ្នាចូលរោងមង្គលនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាមួយនឹងដំណឹងនៃថ្ងៃមង្គលរបស់អ្នកទាំងពីរ មហាជនដែលជាអ្នកគាំទ្រម្ចាស់បទមាន់ស្រែរូបនេះ ក៏បានបង្ហាញក្តីរំភើប ទន្ទឹមនឹងពាក្យពេចន៍ជូនពរជាច្រើនផងដែរ។


គួររំលឹកថា ដ្បិតចំណងស្នេហ៍រវាងតារាចម្រៀងរូបស្រស់រូបនេះ និងកីឡាករដ៏សង្ហា Nick Taylor តែងធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រ មានការសង្ស័យជាច្រើនលើកច្រើនសារ និងមិនធ្លាប់បានបញ្ជាក់ច្បាស់លាស់យ៉ាងណាក្តី ប៉ុន្តែតាមរយៈសកម្មភាពរួមគ្នាជាច្រើន អាចឱ្យគេមហាជនយល់ថា អ្នកទាំងពីរមានចិត្តលើគ្នាយ៉ាងពិតប្រាកដ។
តួយ៉ាង តាមរយៈសកម្មភាពមួយចំនួន កញ្ញា រ៉ាប៊ី ក៏ហាក់បង្ហើបទំនាក់ទំនងផ្លូវចិត្តខ្លួននិង Nick Taylor ឱ្យមហាជនបានដឹងខ្លះៗដែរ រហូតដល់ឱកាសជំនួបអ្នកគាំទ្រមួយកាលពីខែមីនា Nick Taylor ក៏បានសុំ រ៉ាប៊ី រៀបការចំពោះមុខអ្នកគាំទ្រ និងសម្រេចចូលរោងការនៅខែក្រោយនេះតែម្តង មិនអូសបន្លាយពេលឡើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


