ជីវិតកម្សាន្ដ
អាការតារាកំប្លែងថៃ Mum ក្រោយបាក់ឆ្អឹងជំនី ដោយសាររអិលជើងពេលលេងទឹកថ្ងៃបុណ្យចូលឆ្នាំថ្មី
កាលពីថ្ងៃទី១៥ ខែមេសា តារាកំប្លែងថៃល្បីឈ្មោះ Mum Jokmok បានរអិលជើងដួល ខណៈកំពុងលេងទឹកសង្ក្រាន្ត បណ្ដាលឲ្យបាក់ឆ្អឹងជំនី ៣កន្លែង រហូតដល់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ពេលនេះភរិយារបស់លោកបានប្រាប់ពីអាការ។

ភរិយារបស់តារាកំប្លែងរូបនេះគឺអ្នកស្រី Endoo Wongkamlao បានអាប់ដេតជំងឺរបស់ស្វាមីតាមរយៈ Instagram motjokmok ដោយបានបង្ហាញពីឃ្លិបលោកកំពុងដេកសម្រាកនិងព្យាបាលលើគ្រែដោយទឹកមុខញញឹម ដោយត្រៀមខ្លួនដើម្បីសួររោគសញ្ញា។ ក្នុងនោះភាគីខាងតារាកំប្លែង Mum Jokmok បានឆ្លើយតបថា លោកបាក់ឆ្អឹងជំនី បាក់មុខ បាក់ខ្ទង់ច្រមុះ បាក់ម្រាមដៃតូច និយាយរួមគឺគ្រប់សរីរាង្គគឺខូចគ្រប់យ៉ាង។
ជាមួយគ្នានេះដែរ កូនស្រីរបស់លោកបានបង្ហោះរូបភាពជាវីដេអូ Call ដើម្បីផ្ញើការលើកទឹកចិត្តដល់ឪពុករបស់នាងដោយនិយាយថា “គាត់បានបាក់ឆ្អឹងជំនីពិតប្រាកដមែន ប៉ុន្តែគាត់បែរជារឹងរូសចង់ចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែក ដូច្នេះខ្ញុំនិងចៅៗព្រមានផងហាមផងថា ចាំជាសះស្បើយសិន”។
ទោះយ៉ាងណា ក្នុងនោះអ្នកគាំទ្រនិងបណ្ដាមិត្តភ័ក្ដិក្នុងវិស័យសិល្បៈបានផ្ញើសារលើកទឹកចិត្តដល់តួឯកប្រុសក្នុងរឿង “ទាសករស្នេហ៍” ឲ្យឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួនអាលនឹងវិលត្រលប់មកកាន់វិថីសិល្បៈដូចដើមវិញ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន