ព័ត៌មានអន្ដរជាតិ
ព្យុះភ្លៀងថ្មីដ៏ខ្លាំងក្លា បោះពួយទៅថៃ បន្ទាប់ពីព្យុះចាស់ បង្កការបំផ្លិចបំផ្លាញ ទើបហើយ
ព្យុះភ្លៀងថ្មីមួយទៀត ដែលមានកម្លាំងដ៏ខ្លាំងក្លា កំពុងបោះពួយទៅថៃ ដែលនឹងបោកបក់ លើប្រទេសនេះ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដល់ថ្ងៃចន្ទ សប្តាហ៍ក្រោយ ខណៈព្យុះចាស់ ទើបវាយប្រហារ បង្កការបំផ្លិចបំផ្លាញ ជាពិសេសក្នុងខេត្ត បណ្តាលឲ្យប៉ើងដំបូលផ្ទះ និងអគារ។

យោងតាមសេចក្តីប្រកាសរបស់ នាយកដ្ឋានឧតុនិយមថៃ ដែលដកស្រង់ដោយ សារព័ត៌មាន Bangkok Post ផ្សាយនៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦, ព្យុះភ្លៀងដ៏ខ្លាំងនេះ នឹងវាយប្រហារនៅតំបន់ប៉ែកខាងជើង កណ្តាល ខាងកើត និងខាងត្បូង។
ដោយសារតែភាពធ្ងន់ធ្ងរ ព្យុះនេះ នឹងបង្កឲ្យមានជំនន់ទឹកភ្លៀង និងបំណាក់ដី ជាពិសេស តំបន់វាលទំនាប និងសហគមន៍ នៅតាមជួរភ្នំតែម្តង។

បាតុភូតនេះ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាប ដែលនឹងធ្វើដំណើរទៅកាន់ ភាគខាងលើ នៃឈូងសមុទ្របេងហ្គាល់ ខណៈខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលខ្លាំងជាងមុន មកលើសមុទ្រ អាដាម៉ាន់ និងឈូងសមុទ្រ ថៃ។
មុនពេលព្យុះថ្មីមកដល់ ព្យុះចាស់ បានវាយប្រហារពេញទំហឹង ចំខេត្ត Ubon Ratchathani ជាលទ្ធផល បង្កឲ្យមានការបំផ្លិចបំផ្លាញ ថែមទាំងបោកបំប៉ើងដំបូល នៃចំណតរថយន្ត បាក់សង្កត់រថយន្តចំនួន១៣គ្រឿង បណ្តាលឲ្យខូចខាតផងដែរ។

មិនត្រឹមប៉ុណ្ណឹង ព្យុះ ក៏បោកបក់មកលើតំបន់ផ្សារ Charoensri បង្កការខូចខាត និងដួលរលំដើមឈើធំៗជាច្រើនដើម ព្រមទាំងបាក់ផ្ទាំងប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្បែរនោះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការផ្សាយរបស់ Amarin, មិនមានរបាយការណ៍អំពីមនុស្សស្លាប់ ឬរបួសនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


