Connect with us

ជីវិតកម្សាន្ដ

នាយ ក្រិន ជាពីជំងឺរលាកស្រោមខួរមានសាច់ឈាមស្រស់ថ្លាដូចដើមវិញ

បានផុស

នៅ

ទីបំផុតតារាសម្តែងមាឌល្អិតនាយ ក្រិន បានជាសះស្បើយពីជំងឺរលាកស្រោមខួរហើយ ខណ:ដែលមុខមាត់ក៏ស្រស់បស់ហើយមានសាច់ឈាមដូចដើមវិញ ធ្វើអ្នកគាំទ្រចូលរួមអបអរនិងលែងបារម្ភទៀតហើយ។

តារាកំប្លែងនាយ ក្រិន កាលពីថ្មីៗកន្លងទៅត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រទីក្រុងភ្នំពេញក្រោយសម្រាកព្យាបាលនៅមន្ទីពេទ្យឯកជនមួយ ក្នុងខេត្តបាត់ដំបងដោយសាររោគសញ្ញាជាជំហានដំបូង គឺរលាកត្រចៀកធ្ងន់ធ្ងរ និងមានមេរោគក្នុងឈាមដល់ថ្នាក់វង្វេងស្មារតីថែមទៀត ពោលគឺស្គាល់មុខអ្នកជុំវិញខ្លួនតែមិនស្គាល់ឈ្មោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលណោះដោយសារតែស្ងានភាពជំងឺធ្ងន់ធ្ងរ តារាសម្តែងលោក សាវិន ហ្វីលីព ដែលជាសិល្បករស្និតស្នាលនឹងនាយ ក្រិនក៏បានសម្រេចបញ្ជូនតារាកំប្លែងរូបនេះ មកកាន់មន្ទីរពេទ្យធំនៅភ្នំពេញ ដោយមានការជួយជ្រោមជ្រែងមើលថែពីអតីតដៃគូរសិល្បៈកំប្លែងរួមក្រុម អ្នកនាង ប្រិមប្រិយ យ៉ាងយកចិត្តទុកដាក់បំផុត។ ទោះបីយ៉ាងណា ក្រោយលទ្ធផលបង្ហាញថា នាយក្រិន មានជំងឺរលាកស្រោមខួរក្បាលក្រុមគ្រូពេទ្យតម្រូវឱ្យសម្រាកព្យាបាល និងតាមដានសុខភាពប្រមាណ ២សប្តាហ៍ផងដែរ។

បន្ទាប់ពីតាមដានជំងឺ និងតាមរយ:ការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យកាលម៉ែត្រ ទីបំផុតអាការ:ជំងឺរលាកស្រោមខួររបស់តារាកំប្លែងមាឌល្អិត នាយ ក្រិន ពេលនេះបានជាសះស្បើយដូចដើមវិញហើយខណ:បច្ចុប្បន្នលោកកំពុងរស់នៅឯខេត្តបាត់ដំបង ជាកូនៗទាំង៣នាក់។ នេះបើតាមការបញ្ជាក់ពីលោក សាវិន ហ្វីលីព ។

សូមជម្រាបដែរថា ក្រោយពីតារាកំប្លែងនាយ ក្រិន ធ្លាក់ខ្លួនឈឺ, ឪពុកបង្កើតក៏បានទទួលមរណភាព ដោយឡែកកូនៗរបស់នាយ ក្រិន ទាំង៣បានឈប់រៀនដើម្បីជួយមើលថែឪពុក និងនៅមើលផ្ទះសម្បែង។ ដោយក្តីអាណិត និងយកចិត្តគិតគូរពីអនាគតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដើម្បីរៀបចំអនាគតកូនៗ បានចូលរៀនដើម្បីអនាគតភ្លឺស្វាង៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម