ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ផ្អាកទទួលពលករថៃ ថែមទាំងដាក់ចូលក្នុងបញ្ជីខ្មៅ ព្រោះគេចវេស មិនព្រមទៅធ្វើការ និងរត់ចោលថៅកែ
ប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្អាកទទួលពលករថៃ រយៈពេលមួយឆ្នាំសិន ដោយដាក់ពលករថៃ មកពី៤ខេត្ត ចូលទៅក្នុង បញ្ជីខ្មៅរបស់ខ្លួន ដោយសារតែពលករទាំងនោះ គេចវេះមិនព្រមទៅធ្វើការ និងរត់ចោលថៅកែ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សង្វាក់ផលិតកម្ម។

យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានការងារ ក្រោមក្រសួងការងារថៃ ដែលផ្សាយដោយ Khaosod នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ពលករ ដែលជាប់ក្នុងបញ្ជីខ្មៅរបស់កូរ៉េខាងត្បូង គឺមកពីខេត្ត Udon Thani, Khon Kaen, Chaiyaphum និង Maha Sarakham។
កូរ៉េខាងត្បូង ក៏សម្រេច ផ្អាកទទួលពលករតាមរដូវកាល ក្រោមទិដ្ឋាការប្រភេទ E-8 រយៈពេលមួយឆ្នាំផងដែរ សម្រាប់ឆ្នាំ២០២៦ នេះ ក្រោយរកឃើញថា ពលករថៃ ជាច្រើន ដែលត្រូវបានបញ្ជូនទៅក្រោមកម្មវិធីអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់ការងារកសិកម្ម និងនេសាទតាមរដូវកាល បានរត់ចោលថៅកែ មិនព្រមចូលធ្វើការ។
ទិដ្ឋាការប្រភេទ E-8 គឺជាប្រភេទទិដ្ឋាការការងារ តាមរដូវកាល របស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយបញ្ហា កង្វះកម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម និងនេសាទ។
សូមជម្រាបថា កាលពីឆ្នាំ ២០២៣ និង ២០២៤ ថៃមានគោលដៅបញ្ជូនពលករ ឲ្យបានយ៉ាងតិច ៥ ០០០ នាក់ ក្នុងមួយឆ្នាំ ក្រោមទិដ្ឋាការ E-8 នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


