ជីវិតកម្សាន្ដ
បែកធ្លាយវីដេអូសិចរបស់តារារ៉េបតៃវ៉ាន់ តាមអ៊ីនធឺរណិត
វីដេអូសិចមួយរបស់តារារ៉េបតៃវ៉ាន់ Nana Liang ត្រូវបានបែកធ្លាយ និងកំពុងត្រូវអ្នកលេងបណ្ដាញសង្គមនៅក្នុងស្រុក បន្តចែកចាយយ៉ាងច្រើនលើសលុប។

តាមរយៈសារបង្ហោះនៅក្នុង Story គណនី Instagram កាលពីថ្ងៃទី១៨ ខែមេសា តារារ៉េប Nana បាននិយាយថា នាងពិតជាមានការភ័យខ្លាច និងឈឺចាប់ចំពោះរឿងរ៉ាវដែលបានកើតឡើង។ តារារ៉េបវ័យ ៣១ឆ្នាំរូបនេះ បានសរសេរថា “ខ្ញុំមិនដែលគិតថារឿងនេះនឹងកើតឡើងចំពោះខ្ញុំទេ ប៉ុន្តែអ្វីៗកើតឡើងហើយ។ ខ្ញុំពិតជាចង់គេចចេញពីរឿងទាំងអស់នេះ ហើយខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់” ។

Nana បន្ថែមថា វីដេអូនោះជាវីដេអូដែលអតីតមិត្តប្រុសបានលួចថត ពេលនាងស្រវឹង ហើយសន្លប់។ ប៉ុន្តែតាំងពីពេលនោះមក នាងបានសុំបែកគ្នាពីគេហើយ។ ក្រោយរឿងហេតុ មិត្តភក្តិរបស់ Nana បានលុបវីដេអូចេញពីកុំព្យូទ័រអតីតមិត្តប្រុសរបស់នាងរួចរាល់អស់ហើយ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំក្រោយមក មិត្តភក្តិរបស់ Nana បានរកឃើញវីដេអូដូចគ្នានៅលើ Cloud storage របស់បុរសនោះ ហើយក្រោយមកវាក៏ត្រូវលុបចោលម្តងទៀត។

ដោយឡែកចំពោះវីដេអូនាពេលថ្មីៗនេះ មិនដឹងថាវាលេចធ្លាយពីនរណា និងតាមណានៅឡើយ។ បន្ទាប់ពីឃ្លីបបានចែករំលែកយ៉ាងផុសផុល Nana បានសុំចិត្តគ្រប់គ្នាឱ្យឈប់ចែករំលែកខ្សែអាត់សិចនោះតទៅទៀត។ នាងបានព្រមានដែរថា នាងនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនមានអ្នកបន្តផ្សព្វផ្សាយវាតទៅទៀត។

យ៉ាងណាមិញ បើតាមសម្ដីមិត្តភក្តិរបស់ Nana វីដេអូសិចដែលទើបបែកធ្លាយ មិនមែនជាវីដេអូដែលថតកាលពីប៉ុន្មានឆ្នាំមុនដូចដែល Nana និយាយនោះទេ ពោលគឺបុរសក្នុងវីដេអូ ជាអ្នកជំនួញក្រៅប្រទេសដែលមានប្រពន្ធកូនរួចហើយ។

គួរបញ្ជាក់ថា Nana ធ្លាប់រត់ចេញពីផ្ទះតាំងពីអាយុ ១៤ឆ្នាំមកម្ល៉េះ ហើយនៅពេលនាងកំពុងគ្មានផ្ទះសម្បែង មិត្តម្នាក់បានលួចលុយនាងអស់រលីង។ ជាមួយគ្នានោះ នាងត្រូវបានគេរំលោភជាច្រើនដង ដោយសារទំនុកចិត្តរបស់នាងទៅលើពួកគេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាថៃ ៥គូ ជាប់ឈ្មោះជាគូស្នេហ៍សិចស៊ីបំផុតប្រចាំឆ្នាំ
ចុចអាន៖ Park Seo Joon ធ្វើឱ្យហ្វេនលាន់មាត់សរសើរ ក្រោយបង្ហាញទង្វើជាសុភាពបុរសទៅកាន់ IU
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoពីUN! ប្រមុខការទូតកម្ពុជា បកអាក្រាតយោធាថៃកំពុងទន្ទ្រានកាន់កាប់ជ្រៅចូលទឹកដីកម្ពុជាទោះមានបទឈប់បាញ់


