ជីវិតកម្សាន្ដ
សម្រាលកូនបាន ៥ខែ តារាសម្ដែង Son Ye Jin ប្រកាសវិលចូលសិល្បៈវិញ
តារាសម្ដែងជួរមុខកូរ៉េខាងត្បូង Son Ye Jin តួឯកស្រីក្នុងខ្សែភាពយន្តរឿង “Crush Landing On You” បានវិលត្រឡប់មកធ្វើការលើវិស័យសិល្បៈវិញ បន្ទាប់ពីសម្រាលកូនប្រុសដំបូងបានរយៈពេល ៥ខែ។

នៅថ្ងៃទី២៧ ខែមេសា មានសេចក្តីរាយការណ៍ថា តារាស្រីវ័យ ៤១ឆ្នាំរូបនេះ នឹងវិលចូលវិស័យសិល្បៈវិញ តាមរយៈការផ្សាយពាណិជ្ជកម្ម ក្រោយពេលសម្រាលកូនតាំងពីខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ពីតំណាងរបស់នាង។

តំណាងក្រុម MS បានអះអាងថា Son Ye Jin តែងតែមើលថែខ្លួនឯង និងសុខភាពផ្ទាល់ខ្លួនបានយ៉ាងល្អ ក្រោយពេលសម្រាលកូនរួច។ នាងនឹងចាប់ផ្តើមការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យអាហារបំប៉នរបស់ម៉ាកយីហោដ៏ល្បីមួយ។ ជាមួយគ្នានោះ អ្នកតំណាង រំពឹងថាការវិលត្រឡប់របស់ Son Ye Jin នឹងទទួលបានការគាំទ្រ ដូចកាលនាងនៅលីវអ៊ីចឹងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្ដីប្រពន្ធ Bin-Jin បង្ហោះរូបគូ អបអរខួបអាពាហ៍៍ពិពាហ៍មួយឆ្នាំ លុបបំបាត់ពាក្យចចាមអារ៉ាមលែងលះ
ចុចអាន៖ ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


