ជីវិតកម្សាន្ដ
ហេង នរៈកក្កដា ប្រកាសមិនយល់មុខអ្នករិះគន់កីឡាបាល់ទាត់កម្ពុជា
ថ្វីត្បិតអាជីពសិល្បៈហាក់មានភាពស្ងប់ស្ងាត់អំឡុងពេលមួយរយៈចុងក្រោយនេះបន្តិចមែន តែតារាសម្ដែងប្រុសសង្ហាសម្បូរសាច់ដុំលោក ហេង នរៈកក្កដា នៅរក្សាបានភាពល្បីល្បាញដក់ជាប់បេះដូងអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានមហាជនទូទៅ។

យ៉ាងណាមិញស្របពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ការបើកកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅនេះដែរ តារាប្រុសលោក ហេង នរៈកក្កដា ក៏បានសម្ដែងមោទនភាព និងរំភើបខ្លាំង ចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរ។

ទន្ទឹមគ្នា នៃការមោទនភាពនេះដែរ លោក ហេង នរៈកក្កដា បានប្រកាសថា លោកនឹងមិនយល់មុខអ្នកដែលរិះគន់កីឡាបាល់ទាត់កម្ពុជាទេ។ លោកបានបញ្ជាក់ថា «និយាយត្រង់ អ្នកណាក៏ដោយក្នុងFriends Facebook ខ្ញុំ ដែលរិះគន់បាល់ទាត់កម្ពុជា ខ្ញុំនឹង Unfriend ចោលទាំងអស់ មិនថាអ្នកណាក៏ដោយ។ កីឡាករគ្នាខំប្រឹងលេងដើម្បីជាតិ គ្នាចាញ់ គ្នាអង្គុយយំក្នុងទីលាន ឯអ្នកអង្គុយមើលចាំតែជេរ ចាំតែថាដល់កីឡាករទាំងអស់»។

តារាសម្ដែងលោក ហេង នរៈកក្កដា បាននិយាយបន្ថែមទៀតថា «បើខ្លាំងអ៊ីចឹងមិនទៅចូលហាត់ បាល់ ដើម្បីលេងឲ្យជាតិទៅ ពូកែណាស់អាខាងតែស្ករ តែខ្លួនឯងមិនចេះលេងបាល់ផង មិនចេះយល់ពីស្ថានភាពបាល់ផង សង្គមតែស្ករអត់ប្រយោជន៍»។

ប្រាកដណាស់ក្នុងកម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងអស្ចារ្យបំផុតជាមួយការបង្ហាញផ្ទាំងទស្សនីយភាព ព្រមទាំងការសម្ដែងដ៏កក្រើកពីសំណាក់តារាចម្រៀងល្បីៗ ប្រចាំប្រទេស ដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែលរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលពលរដ្ឋកម្ពុជាបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមក។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិតជាមានមោទនភាព និងក្ដីរំភើបបំផុតនៅពេលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រមិនដែលមានពីមុនមកនេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


