ជីវិតកម្សាន្ដ
ក្រោយរងការរិះគន់! ហេង នរ:កក្កដា ចេញមុខអះអាងថា រឿងនារីម្នាក់ទូរស័ព្ទតថ្លៃតម្លៃខ្លួន ពុំមែនជាការសម្តែង
តារាសម្តែងប្រុសរូបសង្ហា ហេង នរ:កក្កដា បានចេញមុខបកស្រាយភ្លាមៗ បន្ទាប់ពីមានការវែកញែក និងរិះគន់ ពាក់ព័ន្ធនឹងវីដេអូដែលតារាសម្តែងប្រុសរូបនេះបានទម្លាយ ពាក់ព័ន្ធនឹងនារីម្នាក់ដែលបានទូរស័ព្ទមកតថ្លៃតម្លៃខ្លួន ហៅលោកចេញក្រៅតែពីរនាក់នោះ ថាគ្រាន់តែសម្តែងដើម្បីចង់បាន View ។

ជាការឆ្លើយតប លោក ហេង នរ:កក្កដា បានបញ្ជាក់ច្បាស់ៗថា រឿងនោះជាការពិត ពុំមែនជាការសម្តែងចង់បាន View ដូចការចោទប្រកាន់ឡើយ។ ម៉្យាង លោកផ្ទាល់ក៏មិនដែលស្គាល់នារីរូបនោះផងដែរ។
លោកថា “ខ្ញុំចង់ប្រាប់បងប្អូនថា នេះមិនមែនជាការសម្តែងនោះទេ មានបងប្អូនមួយចំនួនតូចថាខ្ញុំនេះសម្តែងចង់បាន View តែនេះជាការពិត១០០ភាគរយ ព្រោះនៅសុខៗ គាត់តេមកតថ្លៃ ថាខ្ញុំចេះអត់?”។

គួរជម្រាបថា កាលពីថ្ងៃទី៩ កក្កដានេះ តារាប្រុសលោក ហេង នរ: កក្កដា បានបង្ហោះរឿងដ៏ហួសចិត្តមួយ ខណ:សុខៗស្រាប់តែមាននារីម្នាក់បានទូរស័ព្ទមកលោក សួរនាំនិងតថ្លៃក្នុងគោលបំណងហៅលោកចេញទៅក្រៅ (One night Stand) ប៉ុន្តែត្រូវបានតារាប្រុសរូបនេះបដិសេធភ្លាមៗចំពោះរឿងនេះ ដោយអះអាងថា មួយជីវិតលោក ខ្លាចបំផុតគឺបែបនេះ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


