ជីវិតកម្សាន្ដ
ភ្ញាក់ផ្អើលក្រោយឃើញ Facebook សាន ស្រីឡៃ បង្ហោះសារយ៉ាងរំជួលចិត្ត ធ្វើឲ្យអ្នកគាំទ្រនឹកគ្រប់គ្នា
ដូចដែលអ្នកគាំទ្រដឹងហើយថា គិតមកដល់ពេលនេះ តារាចម្រៀង សាន ស្រីឡៃ បានចាកចេញពីក្រុមគ្រួសារ និងមហាជន មានរយៈពេលប្រមាណ ៦ ឆ្នាំហើយ។ ក្នុងនោះនាងបន្សល់នូវការចងចាំ និងក្តីនឹករលឹកចំពោះនាងគ្រប់គ្នា បើទោះបីជាពេលនេះ ស្រីឡៃ ត្រូវបានបាត់បង់រូបកាយទៅឆ្ងាយហើយក្តី។

ជាការពិតរហូតមកទល់ពេលនេះ អស់រយៈពេលយូរឆ្នាំកន្លងផុតទៅហើយដែលអ្នកនាង សាន ស្រីឡៃ បានបាត់បង់ជីវិតដោយសារប្តីបាញ់សម្លាប់គួរឲ្យរន្ធត់បំផុត។ យ៉ាងណាមិញគេក៏សង្កេតឃើញថា សម្រាប់តារាស្រីរូបនេះនៅតែរក្សាបានកេរ្តិ៍ឈ្មោះ និងការនឹកអាល័យពីទស្សនិកជន ក្រោយពេលបាត់បង់ជីវិតដោយគ្មានថ្ងៃវិលត្រឡប់វិញទេ។

អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រ ចាប់អារម្មណ៍ ស្រាប់តែកាលពីល្ងាចថ្ងៃទី ១៤ ខែឧសភា ម្សិលមិញ នៅលើទំព័រហ្វេសប៊ុករបស់ សាន ស្រីឡៃ បានបង្ហោះរូបភាពអមជាមួយខ្លឹមសារខ្លីមកថា «ត្រឹមនឹកនាបន្តិចក៏បាន ប្រាប់ថានឹកនៅខាងក្រោមនេះមក»។ តាមរយៈនេះមានបញ្ចេញសារពីអ្នកគាំទ្រនៅតែនឹកអាល័យចំពោះអ្នកនាង សាន ស្រីឡៃ ស្ទើរគ្រប់គ្នា ខណៈមានការលើកឡើងថា«ឈឺចាប់ ២ ដងបានហើយ ជាបទនៅក្នុងបេះដូង ហើយក៏នឹកម្ចាស់បទខ្លាំងៗដែរ»។

គួររម្លឹកថា តារាចម្រៀងស្រីផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពកម្មវិធី «The Voice Cambodia» រដូវកាលទី ២ សាន ស្រីឡៃ ត្រូវបានប្តីបាញ់សម្លាប់គួរឲ្យរន្ធត់នៅក្នុងគ្លីនិកមួយកន្លែង ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


