ជីវិតកម្សាន្ដ
ហេង ពិទូ ឆ្លើយតប ក្រោយមានសំនួរពាក់ព័ន្ធរឿងស្នេហា
តារាចម្រៀង Original Song ម្ចាស់បទ «ទីបំផុត» លោក ហេង ពិទូ បានចេញមកបញ្ជាក់ច្បាស់ៗ ក្រោយមានសំនួរជាច្រើនសួរនាំចង់ដឹងពីរឿងរ៉ាវជីវិតស្នេហាផ្ទាល់ខ្លួនរបស់លោកដែលជាចំណុចដ៏រសើបសម្រាប់មហាជន ក៏ដូចជាអ្នកគាំទ្រមួយចំនួនទៀត។

តារាចម្រៀងលោក ហេង ពិទូ ត្រូវបានមហាជន និងមិត្តៗយុវវ័យ ស្គាល់យូរឆ្នាំមកហើយ បន្ទាប់ពីលោកចាប់ប្រឡូកក្នុងវិស័យសិល្បៈយ៉ាងក្រាស់ក្រែល ដើម្បីទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាពនៅលើវិថីសិល្បៈខ្មែរ។ បន្ថែមនោះ ដោយសារតែមានការសួរជុំវិញបញ្ហាស្នេហា ត្រូវបានលោក ហេង ពិទូ បញ្ជាក់ថា លោកមិនទាន់មានដៃគូជីវិតទេ។

លោក ហេង ពិទូ បានបញ្ចេញអារម្មណ៍ដូច្នេះថា «សំនួរដដែលៗ ពេលណាមានអ្នកក្បែរដូចដើម? ខ្ញុំញញឹម ហើយដកដង្ហើមមិនចង់ផ្ដើមទៀត ព្រោះស៊ាំផ្លូវអារម្មណ៍ មាន អត់ ក៏គ្មានអ្វីបញ្ហា យូរទៅក៏ធ្លាប់ គ្មានអ្វីអស្ចារ្យស្នេហាដដែលៗ»។ ហេង ពិទូ បន្ថែមទៅកាន់អ្នកគាំទ្រថា «មនុស្សមានស្នេហាមើលតែរូបទៅបានហើយ ម្ដេចបានខ្ញុំអត់មាន?»។ ជាមួយគ្នានេះ ក៏មានការលើកទឹកចិត្តឲ្យលោកឆាប់ដល់គូផងដែរ។

គេនៅចាំថា តារាចម្រៀងលោក ហេង ពិទូ ដែលចេះនិពន្ធភ្លេង និងទំនុកបទចម្រៀងមនោសញ្ចេតនាបែបត្អូញត្អែរ និងបង្ហាញអារម្មណ៍ខូចចិត្តជាទីពេញនិយមសម្រាប់យុវវ័យ គឺធ្លាប់មានឈ្មោះបោះសំឡេងកាលពីអំឡុងឆ្នាំ ១៩៩៩- ២០០០ ជាមួយសមាជិកក្រុមឈ្មោះ MKS និងបទចម្រៀងដំបូងមានចំណងថា«ពេលដែលត្រូវបែក»៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


