ជីវិតកម្សាន្ដ
លេចដំណឹងថា លី អ៊ីវ៉ាធីណា ចេញពីផលិតកម្មថោន
អ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីបាត់មុខមួយរយៈ ស្រាប់តែតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា លេចដំណឹងថា ចាកចេញពីផលិតកម្មថោនហើយ ខណៈបច្ចុប្បន្ននាងក្លាយជាតារាចម្រៀងឯករាជ្យមិនជាប់កុងត្រាផលិតណាឡើយ។

ជាការពិតតារាចម្រៀងស្រីចេះពីរភាសាខ្មែរ-ចិន អ្នកនាង លី អ៊ីវ៉ាធីណា មួយរយៈចុងក្រោយនេះ ហាក់បាត់មុខពីសិល្បៈយូរ បន្ទាប់ពីនាងសាងកេរ្តិ៍ឈ្មោះលើវិថីចម្រៀងច្រើនឆ្នាំមកនោះ។ យ៉ាងណាមិញជារឿយៗ គេក៏ឃើញកញ្ញា លី អ៊ីវ៉ាធីណា បានសម្ដែងការនឹករលឹកដល់អ្នកគាំទ្រផងដែរ។

ដោយឡែកស្រាប់តែថ្មីៗនេះមានព័ត៌មានថា លី អ៊ីវ៉ាធីណា បានសម្រេចចិត្តដើរចេញពីផលិតកម្មថោនដែលធ្លាប់សាងកេរ្តិ៍ឈ្មោះប្រមាណជិត ១០ ឆ្នាំ មកហើយនោះ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ទេថា បញ្ចប់កុងត្រា ឬបញ្ហាអ្វីទេ។ ជុំវិញព័ត៌មាននេះដែរ កម្ពុជាថ្មី មិនអាចទាក់ទងដើម្បីសូមការសួរនាំពីកញ្ញា លី អ៊ីវ៉ាធីណា បានទេ កាលពីរសៀលថ្ងៃទី ០៦ ខែមិថុនានេះ។

ដោយឡែកបើតាមការសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក តារាចម្រៀង លី អ៊ីវ៉ាធីណា បានបញ្ជាក់ថា នាងពិតជាបានចាកចេញពីផលិតកម្មថោនហើយ ប៉ុន្តែអាជីពសិល្បៈមិនបានបញ្ឈប់ទេ បើទោះបីរវល់អាជីព មុខជំនួញរកស៊ីផ្ទាល់ខ្លួន។ លី អ៊ីវ៉ាធីណា និយាយបន្ថែមថា ពេលនេះនាងបានក្លាយជាតារាចម្រៀងឯករាជ្យ និងផលិតបទចម្រៀងថ្មីៗ ព្រមទាំងយកបទចាស់មកច្រៀងឡើងវិញបង្ហោះនៅលើឆាណែលយូធូបផ្ទាល់ខ្លួន៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


