ជីវិតកម្សាន្ដ
លោក ណុប បាយ៉ារិទ្ធឆ្លើយតប គណនីហ្វេសបុកម្នាក់យ៉ាងចាស់ដៃ ករណីសួររឿងប្រើខ្លាញ់
ភ្នំពេញ ៖ ស្របពេលថ្ងៃខួបកំណើតរបស់តារាចម្រៀងណុប បាយ៉ារិទ្ធ បានចូលមកដល់គេសង្កេតឃើញមានសិល្បករ-សិល្បការិនីរួមនឹងអ្នក គាំទ្រមួយចំនួនបានផ្ញើសារជូនពរលោកគ្រប់ៗជាមួយការអបអរថ្ងៃដ៏ពិសេសមួយនេះ។


យ៉ាងណាមិញក្នុងនោះដែរ គេក៏ឃើញតារាចម្រៀងសិស្សប្អូនគឺកញ្ញាម៉ង់ ចាន់កញ្ញាក៏បានជូនពរលោក ណុ ប បាយ៉ារិទ្ធ នាឱកាសថ្ងៃខួបកំណើតនេះឱ្យមានសុខភាពល្អសំណាងល្អនិងកាន់តែជោគជ័យគ្រប់ភារកិច្ច។ ប៉ុន្តែស្រាប់តែមានរឿងគួរចាប់អារម្មណ៍ថែមទៀតអំឡុងពេលនោះដែរមានម្ចាស់គណនីFacebookមួយ ឈ្មោះថា លី ផេងអាន បានចូលទៅធ្វើការcomment នូវពាក្យសម្តីមិនសមរម្យពីក្រោមការបង្ហោះរបស់តារាចម្រៀងកញ្ញា ម៉ង់ ចាន់កញ្ញា។

ខ្លឹមសារដែលម្ចាស់គណនីខាងលើលើកឡើង ដោយដាក់ការសង្ស័យទៅលើកំពូលតារាចម្រៀងរបស់ផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធ ថាប្រើខ្លាញ់។ ម្ចាស់គណនីរូបនោះបានសរសេរបញ្ជាក់យ៉ាងដូច្នេះថា ”ដឹងជោគជ័យធើស្អីទេពូ បើមិនយកប្រពន្ធផងសង្ស័យ ប្រើខ្លាញ់ដឹង “។

ប្រតិកម្មឆ្លើយតបការលើកឡើងនេះលោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់យ៉ាងចាស់់ដៃថាOk ចាំស្តាប់ណា ទោះខ្ញុំប្រើអ្វីក៏អត់បានក្តៅក្រហាយអីដល់អ្នកណាដែរមិនអ៊ីចឹង? ជីវិតខ្ញុំតើ ឬអាក្អូនឯងអត់លុយដល់ថ្នាក់ប្រើតែខ្លាញ់សម័យនេះហើយគេអត់ប្រើខ្លាញ់ទេប្រើខ្លាញ់ទាល់តែពួករោគចិត្តពួកដាច់ពេល ពួកចេញពីព្រៃបានប្រើខ្លាញ់សួរមើលអ្នកណាគេទៅឆ្កួតប្រើខ្លាញ់នោះ ? ជោគជ័យឬមិនជោគជ័យក៏ខ្ញុំអាចចិញ្ចឹមខ្លួនឯងរស់ក៏ខ្ញុំរស់ដោយកិត្តិយសមានលុយចូលរាល់ថ្ងៃរាល់ខែ ខ្ញុំមានមោទនភាពនិងអ្វីដែលខ្ញុំទទួលបាន។

លោក ណុប បាយ៉ារិទ្ធ និយាយទៀតថា ខ្ញុំច្រៀង១ពេលខ្ញុំចាយ១ខែខ្ញុំធ្វើការងារ១ខែចាយបាន១ឆ្នាំ ស្តាប់ហើយតិចថាខ្ញុំអួតណា តែខ្ញុំមានសមត្ថភាពធ្វើការចិញ្ចឹមខ្លួនឯងរស់ផងតែខ្ញុំមិនដែលហ៊ានសើចចំអកមើលងាយអ្នកណាផងហើយចុះអ្នកឯងងើប ឬ ផុសមកពីណាណុង? អាក្អូនឯង ជោគជ័យអីខ្លះហើយសម្រាប់ជីវិតខ្លួនឯង? ឈឺទៅមានលុយមើលខ្លួនដែរអត់? បើប្រឹងចំណាយពេលតែសើចយំជីវិតគេអ៊ីចឹង? ខ្ញុំច្បាស់ថាខ្ញុំមិនមែនរស់ដើម្បីអោយតែធ្ងន់ផែនដីទេណា ប្រយ័ត្នសើចខ្ញុំហើយអត់ទាន់បានពាក់កណ្តាលខ្ញុំណា។

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បន្ថែមដែរថា អង្គុយអានការសរសេរខ្លួនឯងមើលស្មើនិងស្រាតអោយ មនុស្សគ្រប់គ្នាដឹងពីចិត្តគំនិតរបស់អ្នកវិញតើឆ្លាត ឬ ក៏ល្ងង់ដែលសុខៗអោយគេឃើញច្បាស់ពីខ្លួនឯងអ៊ីចឹង? បើទំនេរខ្លាំងប្រឹងធ្វើការរកលុយអោយមានប្រយោជន៍ចិញ្ចឹមខ្លួនឯង ឬ គ្រួសារទៅកុំឈ្លើយកុំភ្លាវប៉ះរបស់ពិតចុកតិចហើយ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


