ជីវិតកម្សាន្ដ
បវរកញ្ញាកម្ពុជា វ៉ាន់ ប៊ី គ្រងឈុតតំណាងជាតិ ក្នុងការប្រកួតនៅប្រទេសថៃ
ទស្សនិកជន និងអ្នកគាំទ្រ បានសម្ដែងការសរសើរគ្រប់គ្នា បន្ទាប់ពីឃើញបវរកញ្ញាភេទទី ៣ កម្ពុជា កញ្ញា វ៉ាន់ ប៊ី គ្រងឈុតតំណាងជាតិក្នុងកម្មវិធីប្រកួតលើវេទិកា Miss-international Queen ២០២៣ នៅទឹកដីប្រទេសថៃ កាលពីរាត្រីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។

សម្រាប់ឈុតតំណាងជាតិដែលគ្រងដោយបវរកញ្ញាភេទទី ៣ កម្ពុជា វ៉ាន់ប៊ី មានឈ្មោះ “មុន្នីខេណីពិជ័យទេវី”។
នៅលើទំព័រហ្វេសប៊ុករបស់ វ៉ាន់ ប៊ី បានលើកឡើងថា «”មុន្នីខេណីពិជ័យទេវី”ឈុតជ្រើសរើសស្រោមមុខយក្សប្រុសមកកែឆ្នៃ ថែមក្បាំងនាង ក្នុងទម្រង់មុខប្រុសតែងស្រីប្រៀបបានទៅនឹង ស្ត្រីភេទទី ៣»។

បវរកញ្ញា វ៉ាន់ ប៊ី បានបញ្ជាក់ថា «ទោះមានរូបរាងខាងក្រៅជាមនុស្សប្រុស តែចិត្តគំនិតខាងក្នុងជាមនុស្សស្រីពេញលក្ខណៈ ដូចមនុស្សស្រីទូទៅ សូមបញ្ឈប់ការរើសអើងលើ Group LGBT»។
ម្ចាស់មកុដដែលជាភេទទី ៣ នៃការប្រកួត Miss-Queen Cambodia ២០២២ កញ្ញា វ៉ាន់ ប៊ី ត្រូវបានអ្នកគាំទ្រដឹងហើយថា នាងជាបវរកញ្ញាកំពូលសម្រស់ មានទាំងសមត្ថភាពដើរម៉ូដ និងចំណេះដឹងទូទៅ។

បន្ទាប់ពីបានក្លាយជាម្ចាស់មកុដដ៏សក្តិសមមួយនេះ បវរកញ្ញាភេទទី ៣ វ៉ាន់ប៊ី ក៏បានចូលរួមប្រកួតលើឆាកអន្តជាតិ។ វ៉ាន់ ប៊ី បានចាកចេញទៅប្រកួតនៅលើទឹកដីប្រទេសថៃកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីតំណាងឲ្យកម្ពុជា ក្នុងវេទិកា Miss International Queen២០២៣ ដែលមានបេក្ខភាពមកពីប្រទេសផ្សេងៗចូលរួមប្រកួតដណ្ដើមមកុដ។


ការចេញទៅប្រកួតនេះបាននាំយកប្រទេសកម្ពុជា ទង់ជាតិកម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


