ជីវិតកម្សាន្ដ
យក់ ឋិតរដ្ឋា បង្ហាញតម្រុយចង់មានស្នាដៃបទថ្មីរួមគ្នាជាមួយមិត្តចាស់ ៣ ដួង
តារាចម្រៀងជើងចាស់ល្បីឈ្មោះធ្លាប់សាងនូវប្រជាប្រិយភាពយូរឆ្នាំ អ្នកនាង យក់ ឋិតរដ្ឋា បានធ្វើ ឲ្យមហាជន និងអ្នកគាំទ្រ ចាប់អារម្មណ៍ជាថ្មី ខណៈសុខៗ នាងបញ្ចេញរូបរម្លឹកអនុស្សាវរីយ៍ជាមួយមិត្តភ័ក្ដិចាស់ ៣ ដួង ដែលធ្លាប់រួមអាជីពសិល្បៈមានរយៈពេលច្រើនឆ្នាំនោះ។

ទន្ទឹមគ្នានេះដែរ តារាស្រីអ្នកនាង យក់ ឋិតរដ្ឋា ក៏បានបង្ហើបពីគម្រោង ក៏ដូចជាបំណងចង់រួមស្នាដៃបទថ្មីរួមគ្នាជាមួយមិត្តចាស់ទាំង ៣ រូបនេះ ទៀតផង។ មិត្តសិល្បៈចាស់ ៣ រូប ដែល យក់ ឋិតរដ្ឋា មានគម្រោងចង់ចេញបទចម្រៀងរួមគ្នានោះរួមមាន ៖ តារាចម្រៀងអ្នកនាង ហង្ស សុជាតា ,កញ្ញា ញឹម ចាន់ថន និងកញ្ញា ស៊ឹម ថៃណា។

តាមខ្លឹមសារស្ទង់មតិរបស់អ្នកនាង យក់ ឋិតរដ្ឋា ទៅកាន់អ្នកគាំទ្របានលើកឡើងថា «មិត្តភាពមិនធ្លាប់ផ្លាស់ប្ដូរ ពួកយើងក៏ធ្លាប់រួមការងារជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ប្រចាំក្លឹបកម្សាន្តស្ពាក ជាអ្នកចម្រៀងមានសមត្ថភាពឆ្នើមរៀងៗខ្លួន។ តើ Fan Fan និងបងប្អូនទាំងអស់គ្នា ចង់ឲ្យពួកយើងមានស្នាដៃថ្មីមួយរួមគ្នាក្នុងឆ្នាំ ២០២៣ នេះទេ សុំយោបល់ពីបងប្អូនម្នាក់មួយមក»។

ជាមួយគ្នានេះមានការបញ្ចេញមតិគាំទ្រដោយលើកឡើងថា បើសិនអ្នកទាំង ៤ រូបនេះ អាចរួមគ្នាចេញបទចម្រៀងថ្មីមែន នេះជាសញ្ញាដ៏ល្អសម្រាប់អ្នកគាំទ្រ ក៏ដូចមហាជនទូទៅ ព្រោះតារាស្រី ៤ ដួងនេះ សុទ្ធតែមានសមត្ថភាពនៅក្នុងវិស័យមួយនេះយូរឆ្នាំមកហើយ។ ម្យ៉ាងពួកគេក៏អាចទាញយកទីផ្សារគាំទ្រឡើងវិញតាមរយៈស្នាដៃថ្មីរួមគ្នា។

តារាចម្រៀងជើងចាស់អ្នកនាង យក់ ឋិតរដ្ឋា កន្លងមក ត្រូវបានគេចាំថា បន្ទាប់ពីនាងបានសាងឈ្មោះល្បីលើវិថីសិល្បៈមួយរយៈមកនោះ គឺតារាស្រីរូបនេះក៏បានដកខ្លួនចេញពីអាជីពចម្រៀងជា ច្រើនឆ្នាំ ដោយទៅសម្ងំបើកអាជីពរកស៊ីផ្ទាល់ខ្លួនស្ទើរភ្លេចសិល្បៈទៅហើយ។ ប៉ុន្តែក្រោយរសាត់ឆ្ងាយពីសិល្បៈអស់មួយសន្ទុះធំ អ្នកនាង យក់ ឋិតរដ្ឋា ក៏លេចវត្តមានឡើងវិញជាមួយការប្រកាសវិលចូលវិស័យចម្រៀងដែលខ្លួនធ្លាប់បោះបង់យូរឆ្នាំកន្លងទៅ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


