Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការចាប់អារាម្មណ៍ឃ្លីបខ្លីមួយ នៃការតទល់គ្នា រវាង រ៉ាប៊ី និង យក់ ឋិតរដ្ឋា យល់ច្រឡំគ្នារឿងមិនគោរពរៀមច្បង

បានផុស

នៅ

តារាចម្រៀងវ័យក្មេងអ្នកនាង រ៉ាប៊ី ថ្មីៗនេះបានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍បន្ទាប់ពីឃើញនាងបានអញ្ជើញរៀមច្បងសិល្ប: គឺអ្នកនាង យក់ ឋិតរដ្ឋា ឡើងផ្តល់សម្ភាសក្នុងកម្មវិធីមួយ ដោយបាននិយាយទល់មុខគ្នាក្រោយកើតមានរឿងយល់ច្រឡំមិនគោរពរៀមច្បង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលកន្លងទៅ មហាជនអ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំងនូវសារមួយរបស់តារាចម្រៀងជើងចាស់ អ្នកនាង យក់ ថិតរដ្ឋា ដែលបានបង្ហោះឡើងកាលពីអំឡុងចុងខែមិថុនាកន្លងទៅថ្មីៗ ដែលកាលណោះ អ្នកនាងបានផ្តាំទៅអ្នកសិល្ប:ម្នាក់ថា “កុំអំនួតប្រយ័ត្នធ្លាក់កូដគ្មានអ្នកមើលមុខ”។

ក្នុងខឹ្លមសារនោះអ្នកនាង យក់ ថិតរដ្ឋា បានរៀបរាប់ដូច្នេះថា “បានជួបច្រើនហើយ តែសម្រាប់សិស្សប្អូនម្នាក់នេះមិនត្រឹមតែសម្ដីថ្លោសជាងមាឌទេ ថែមទាំងសម្ដីស្រទន់បែបឈ្លើយ តែកុំភ្លេចខ្លួនណា ថាភាពល្បីនិងរូបសម្រស់របស់មនុស្សយើងម្នាក់ៗវាមានដែនកំណត់របស់វាណាប្អូន ហើយបងសុំជូនពរឱ្យសិស្សប្អូននៅតែល្បីរហូតកុំធ្លាក់ណាកុំមានអំនួតពេកប្រយ័ត្នតែធ្លាក់មកវិញ…”។

ក្រោយបង្ហោះសារខាងលើ ក៏មានមតិខ្លះបានដាក់ការសង្ស័យថា យក់ ឋិតរដ្ឋា ទំនងនិយាយចំពោះតារាចម្រៀង រ៉ាប៊ី ។ ដោយហេតុនេះ ដើម្បីស្រាយចម្ងល់ អ្នកនាង រ៉ាប៊ី បានអញ្ជើញរៀមច្បងអ្នកនាង យក់ ឋិតរដ្ឋា មកនិយាយយតទល់គ្នានៅក្នុងក្មមវិធីរបស់ស្ថានីយទូរទស្សន៍មួយផងដែរ។

អ្នកនាង រ៉ាប៊ី បានឱ្យដឹងថា បើសិនជារឿងនេះពិត នាងសូមលើកម្រាមដៃ១០សុំទោសដល់រៀមច្បង យក់ ឋិតរដ្ឋា ។ចំណែកអ្នកនាង យក់ ឋិតរដ្ឋា បានបញ្ជាក់ថា រឿងនេះគឺជារឿងពិតរបស់ខ្លួនដែលនាងធ្លាប់បានជួបផ្ទាល់ ប៉ុន្តែវីដេអូខ្លីនេះ មិនទាន់លាតត្រដាងនៃការពិតពីក្រោយរឿងនេះឡើយ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម