ជីវិតកម្សាន្ដ
ឆ្លងកាត់ការលំបាកច្រើន មាស នីតា ក្លាយជាស្ត្រីរឹងមាំ ទទួលបានការសរសើរ
តារាចម្រៀង និងជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក កញ្ញា មាស នីតា ថ្វីត្បិតមិនអាចក្ដាប់បានឱកាសក្លាយជាម្ចាស់ពានក៏ពិតមែន តែបច្ចុប្បន្ននាងកំពុងមានទីផ្សារការងារច្រើនស្ទើររកពេលសម្រាកគ្មាន។

ស្របពេលជាមួយគ្នានេះដែរ តារាស្រីវ័យក្មេងកញ្ញា មាស នីតា ជារឿយៗ នាងក៏មិនភ្លេចទេចំពោះការអរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងគាំទ្រ និងផ្ដល់កម្លាំងចិត្តសម្រាប់ខ្លួនកន្លងមក។ ម្យ៉ាងទៀត អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះ កញ្ញា មាស នីតា គឺជាក្មេងស្រីម្នាក់ដែលបានឆ្លងកាត់ការលំបាកជាច្រើនទម្រាំធ្វើឲ្យជីវិតរបស់នាងភ្លឺស្វាងមកដល់ពេលនេះ។

តារាចម្រៀងធ្លាប់ឆ្លងកាត់ប្រវត្តិកម្សត់រហូតតស៊ូជម្នះក្លាយជាស្ត្រីរឹងមាំ កញ្ញា មាស នីតា បានពន្លយខ្លឹមសារខ្លីមួយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា«ខ្ញុំរាល់ថ្ងៃដោះស្រាយបញ្ហាម្នាក់ឯង បរាជ័យម្នាក់ឯង ក្រោកឡើងខ្លួនឯង ដើរទៅមុខម្នាក់ឯង យំហើយជូតទឹកភ្នែកខ្លួនឯង»។ នេះជាប្រយោគមួយដែលធ្វើឲ្យមហាជនទទួលការចាប់អារម្មណ៍ និងសរសើរភាពតស៊ូរបស់នាង។

ប្រាកដណាស់ មាស នីតា គេសង្កេតឃើញថា តែងតែធ្វើបានល្អជានិច្ចជាមួយនឹងសំឡេងមនោសញ្ចេតនាក្រអួនក្រអៅរបស់នាង ខណៈចំនួនអ្នកគាំទ្រកើនឡើងជាលំដាប់។

យ៉ាងណាមិញ អតីតបេក្ខនារីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកកញ្ញា មាស នីតា ថ្វីត្បិតមិនអាចក្ដាប់បានឱកាសក្លាយជាម្ចាស់ពានក៏ពិតមែន តែបច្ចុប្បន្ននាងមានទីផ្សារការងារច្រើនគួរសម៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


