ជីវិតកម្សាន្ដ
ពិតទេ? Jennie នឹងបញ្ចប់កុងត្រាជាមួយ YG រួចចាកចេញពីក្រុម BLACKPINK
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Weibo មួយ កាលពីថ្ងៃទី១០ ខែកក្កដា អ្នកនិយមលេងអ៊ីនធឺរណិតបានអះអាងថា Kim Jennie សមាជិកក្រុម BLACKPINK នឹងចាកចេញពីក្រុមហ៊ុនគ្រប់គ្រងរបស់នាងក្នុងពេលឆាប់ៗនេះ។

នៅលើ Weibo នោះបានសរសេរថា “ដោយផ្អែកលើប្រភពដែលអាចទុកចិត្ត Jennie នឹងបញ្ចប់កិច្ចសន្យារបស់នាងជាមួយផលិត YG Entertainment បន្ទាប់ពីការប្រគុំតន្ត្រី Encore” ។

កាលពីកន្លងមក BLACKPINK បានប្រកាសការប្រគំតន្ត្រី Encore នៅក្នុងដំណើរទេសចរណ៍ពិភពលោក Born Pink នៅអាមេរិកខាងជើង ដោយការសម្តែងកម្មវិធីចុងក្រោយរបស់ក្រុមនេះនឹងធ្វើឡើងនៅទីក្រុង Los Angeles នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ ដូច្នេះមានន័យថា Jennie នឹងបញ្ចប់កុងត្រាកំលុងខែកញ្ញា ពោលគឺអំឡុងពេលដែលក្រុម BABYMONSTER ចេញសម្ដែងជាលើកដំបូង។

ការបង្ហោះខាងលើបានបង្កឱ្យមានការពិភាក្សាវែកញែកពាសពេញលើ Weibo កាលពីម្សិលមិញ។ ជាមួយគ្នានោះ Hashtag “Jennie នឹងត្រូវបញ្ចប់កុងត្រាជាមួយ YG” បានឡើងដល់កំពូលតារាងមានអ្នកស្វែងរកច្រើនបំផុត។

បន្ថែមពីលើនោះ ការបង្ហោះបានសរសេរបន្ថែមថា “Jennie នឹងមិនបន្តកុងត្រាផ្តាច់មុខជាមួយផលិតកម្ម YG Entertainment ទៀតទេ ខណៈក្រុមហ៊ុនកំពុងពិភាក្សាជាមួយ Lisa ព្រោះនាងក៏មានបំណងចាកចេញដែរ” ។ ដោយឡែក Rose ត្រូវបានបញ្ជាក់ថា នឹងចុះហត្ថលេខាជាមួយ Black Label ។ រីឯ Jisoo នឹងបន្តជាមួយ YG Entertainment ដដែល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រឡូកពិភពតន្ត្រី ១១ឆ្នាំ D.O សមាជិក EXO ទើបតែបង្កើតគណនីបណ្ដាញសង្គម នៅថ្ងៃនេះ
ចុចអាន៖ ភ្ញាក់ផ្អើល តារាហ្វីលីពីនម្នាក់មានមុខមាត់ដូច Jennie ដល់ទៅ ៩៩ភាគរយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


