ជីវិតកម្សាន្ដ
កវីជើងចាស់អ្នកស្រី ងិន ម៉ានីយ៉ា តូចចិត្ត ខណៈអ្នកចម្រៀងល្បីមួយចំនួនមិនផ្ដល់តម្លៃអ្នកនិពន្ធ
កវីជើងចាស់អ្នកស្រី ងិន ម៉ានីយ៉ា បានបញ្ចេញទស្សនៈតាមរយៈសារផ្ដាំទៅកាន់កំពូលតារាចម្រៀងល្បីៗ មួយចំនួន សូមកុំភ្លេចឈ្មោះអ្នកធ្លាប់និពន្ធទំនុកច្រៀងល្អៗ ឲ្យអ្នកបានល្បីដូចសព្វថ្ងៃនេះ ខណៈអ្នកស្រីក៏ធ្លាប់ជាអ្នកនិពន្ធឆ្នើមមួយរូបផងដែរនាពេលកន្លងមក។

អ្នកស្រី ងិន ម៉ានីយ៉ា បានលើកឡើងថា «ថ្ងៃនេះ នាងខ្ញុំ សូមផ្ញើសារដល់កំពូលៗ តារាចម្រៀង ដែលល្បីល្បាញដោយសារទំនុកច្រៀងរបស់នាងខ្ញុំគ្រប់ៗគ្នា ឲ្យបានជ្រាបថា បើអ្នកមានវាសនាបានល្បីល្បាញ មានកិត្តិយស កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិហូរហៀរហើយ បើមិននឹកគុណដល់ខ្ញុំ ក៏មិនអីដែរ។ គ្រាន់តែសូមកុំភ្លេចឈ្មោះអ្នកដែលធ្លាប់និពន្ធទំនុកច្រៀងល្អៗឲ្យអ្នកបានល្បីដូចសព្វថ្ងៃនេះ ទៅបានហើយ»។

កវីជើងចាស់រូបនេះ បញ្ជាក់ថា «មិនមែនទាមទារគុណស្រ័យអ្វីទេ គ្រាន់តែតូចចិត្តថា ហេតុអ្វីសង្គមខ្មែរយើងមិនព្រមផ្ដល់តម្លៃកិត្តិយស និងលើកតម្កើងអ្នកនិពន្ធសោះអញ្ចឹង? រៀនកតញ្ញូខ្លះទៅទើបល្អ កុំចាំដល់ពេលខ្ញុំស្លាប់រលត់វិញ្ញាណបាត់ទៅទើបចេញមកថ្លែងអំណរផ្ដល់តម្លៃ និងកិត្តិយសអ្វីនោះទេ ព្រោះខ្ញុំលែងដឹង ស្ដាប់លែងឮហើយ»។

សូមបញ្ជាក់ថា អ្នកស្រី ងិន ម៉ានីយ៉ា គឺជាកវីជើងចាស់ដែលបានសាងស្នាដៃនិពន្ធបទចម្រៀងជាច្រើនដល់តារាចម្រៀងប្រុស-ស្រីរបស់ខ្មែរទទួលបានភាពល្បីល្បាញ។ ចំពោះស្នាដៃ នៃបទចម្រៀងជាទឹកដៃនិពន្ធរបស់កវីជើងចាស់រូបនេះក៏ឃើញតារាចម្រៀងប្រុសស្រីល្បីៗចាស់វស្សានៅហង្សមាសធ្លាប់ច្រៀងដែលរួមមានដូចជា ៖ បទ«មយូរាទឹកកក» ,បទ«បន់ទេពច្យុតិ» ,បទ «១ ០០០ ឆ្នាំទៀតក៏នៅចាំអូន» ,បទ«ទីក្រុងគ្មានមេឃ» ,បទ«អូ!អូ! យេ!យេ!» ,បទ«ពាក្យពេជ្រ» ,និងបទ«ស្ម័គ្រជូតទឹកភ្នែក» ជាដើម៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


