ជីវិតកម្សាន្ដ
Chen សមាជិកក្រុម EXO ប្រកាសរៀបអាពាហ៍ពិពាហ៍ ក្រោយរួមរស់ជាមួយភរិយា ៣ ឆ្នាំ
យោងតាមរបាយការណ៍របស់ Spotify នៅថ្ងៃទី ១៦ ខែមីនា Chen សមាជិកក្រុម EXO នឹងរៀបចំពិធីមង្គលការជាមួយភរិយា ដែលមិនមែនជាតារាល្បីនៅក្នុងខែតុលា ក្រោយពួកគេចុះសំបុត្រអាពាហ៍ពិពាហ៍និងរស់នៅជាមួយគ្នាអស់រយៈពេល៣ឆ្នាំ។

យ៉ាងណាមិញ សមាជិកក្រុម EXO រូបនេះបានប្រកាសរៀបការជាមួយភរិយារបស់លោកម្ដងរួចទៅហើយកាលខែមករា ឆ្នាំ ២០២០ ហើយបានប្រកាសពីការមានផ្ទៃពោះរបស់ភរិយាភ្លាមៗ។ ក្រោយបង្ហើបពីចំណងអាពាហ៍ពិពាហ៍បានតែ៣ខែប៉ុណ្ណោះ ក្នុងខែមេសា ឆ្នាំដដែល ពួកគេបានស្វាគមន៍កូនស្រីដំបូងរបស់ពួកគេ។ ពេលបម្រើក្នុងជួរយោធា ខែមករាកន្លងទៅ លោកបានក្លាយជាឪពុកដែលមានកូនពីរនាក់ដោយស្វាគមន៍កូនស្រីទីពីរ។
Chen បានចុះសំបុត្រអាពាហ៍ពិពាហ៍កហើយក្លាយជាប្ដីប្រពន្ធស្របច្បាប់ជាមួយប្រពន្ធ។ ប៉ុន្តែពួកគេមិនមានពិធីរៀបការធំដុំទេ បើទោះបីជាពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេល៣ឆ្នាំមកហើយ។ ក្រោយអ្នកទាំងពីរបានក្លាយជាឪពុកម្តាយរបស់កូនពីរនាក់ ទើបតែសម្រេចចិត្តរៀបការនៅខែតុលា ហើយកំពុងរៀបចំពិធីយ៉ាងស្ងប់ស្ងាត់ផងដែរ។
លើសពីនេះទៀតដែរ ពិធីមង្គលការរបស់ Chen នឹងមានការចូលរួមពីមនុស្សជិតស្និទ្ធដូចជា ក្រុមគ្រួសារ មិត្តភ័ក្ដិ និងសមាជិក EXO ដើម្បីអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះអ្នកទាំងពីរបានក្លាយជាគូស្នេហ៍ផ្លូវការ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកស្គាល់អ្នកស្នងមរតកប្រេន LV ដែលលេចរូបភាពផ្អែមល្ហែមជាមួយ Lisa
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


