ជីវិតកម្សាន្ដ
មកស្គាល់អ្នកស្នងមរតកប្រេន LV ដែលលេចរូបភាពផ្អែមល្ហែមជាមួយ Lisa
លោក Frederic Arnault ជាបុរសសង្ហារម្នាក់ និងជាអ្នកស្នងមរតករបស់ម៉ាកប្រណិតលំដាប់ពិភពលោក LVMH ដែលមានតម្លៃអចលនទ្រព្យរហូតដល់២២២.៧ ពាន់លានដុល្លារ ដោយបង្កើតទ្រព្យសម្បត្តិពីនាឡិកាម៉ាកប្រណិតមានជាងគេលើពិភពលោក។
ប្រាកដណាស់ មកទល់ពេលនេះមហាជនជាច្រើនប្រាកដជាស្គាល់ច្បាស់ ឬកំពុងតែស្វែងរកឈ្មោះបស់ Frédéric Arnault ដើម្បីចង់ថា បុរសម្នាក់នេះជានរណា? តាមពិតក៏មានមនុស្សមួយចំនួនធំបានដឹងរួចមកហើយថា លោកគឺជាកូនប្រុសរបស់ Bernard Arnault ដែលជាម្ចាស់អាណាចក្រយីហោប្រណិតមានបំផុតនៅលើពិភពលោក LVMH (Moet Hennessy Louis Vuitton SE) ។
អាណាចក្រដ៏ប្រណិតរបស់ LVMH ដំណើរការ ៧៥ ម៉ាកម៉ូដ ប្រណីត និងសម្រស់ដូចជា Louis Vuitton, Dior, Tag Heuer និង Sephora ។ យីហោដ៏ល្បីល្បាញបានទិញគ្រឿងអលង្ការអាមេរិច Tiffany & Co ក្នុងឆ្នាំ ២០២១ ក្នុងតម្លៃ ១៥.៨ ពាន់លានដុល្លារ និងត្រូវបានទស្សនាវដ្ដី Forbes ចាត់ចំណាត់ថ្នាក់ថាមានទ្រព្យសម្បត្តិជាង ២២២.៧ ពាន់លានដុល្លារ ឬចាត់ទុកថា ជាមហាសេដ្ឋីមានបំផុតក្នុងលោកក្នុងឆ្នាំ២០២៣។
Frederic Arnault បានបញ្ចប់ការសិក្សាផ្នែកគណិតវិទ្យា និងព័ត៌មានពីសាកលវិទ្យាល័យពហុបច្ចេកទេសនៅទីក្រុងប៉ារីស។ បុរសវ័យក្មេងរូបនេះ អាចនិយាយបាន៤ភាសាមានដូចជា បារាំង, អង់គ្លេស, អាល្លឺម៉ង់ និងអ៊ីតាលី។ គាត់ចាប់ផ្តើមធ្វើការឲ្យ Facebook និង McKinsey & Company ប៉ុន្តែក្នុងអំឡុងពេលសិក្សា គាត់ក៏ជាអ្នកហាត់ការម្នាក់នៅ TAG Heuer ផងដែរ។
Frederic ចូលចិត្តគណិតវិទ្យា រូបវិទ្យា និងកុំព្យូទ័រ។ ក្នុងឆ្នាំចុងក្រោយក្នុងនាមជានិស្សិត គាត់បានលះបង់ខ្លួនឯងចំពោះកម្មវិធីក្នុងផ្នែកមួយចំនួនដូចជាក្បួនដោះស្រាយ និងបញ្ញាសិប្បនិម្មិត។ ដែលនេះជាមូលហេតុគាត់បានជ្រើសរើសធ្វើកម្មសិក្សានៅ TAG Heuer ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ LVMH ។
បុរសមកពីត្រកូលសេដ្ឋី Frederic បានចាប់ផ្តើមធ្វើការជាប្រធានផ្នែកបច្ចេកវិទ្យាតភ្ជាប់ក្នុងឆ្នាំ ២០១៧ ហើយក្រោយមកបានផ្លាស់ប្តូរទៅជាប្រធានផ្នែកឌីជីថល ដោយដឹកនាំក្រុមវិស្វករផ្នែកទន់ និងអ្នករចនា ហើយនៅឆ្នាំ ២០១៨ លោកបានបម្រើការជានាយកយុទ្ធសាស្ត្រនិងឌីជីថល និងបានគ្រងតំណែងជា CEO នៅឆ្នាំ ២០២០។
សមិទ្ធផលគួរឲ្យកត់សម្គាល់របស់ Frederic គឺការទិញយកតារាសម្ដែងប្រុស Ryan Gosling មកធ្វើជាទូតសុឆន្ទៈនៃម៉ាកយីហោដ៏ប្រណិត Tag Heuer ផ្ដាច់មុខ។ នោះជំរុញឲ្យ Tag Heuer ទទួលយកការទូទាត់ជារូបិយប័ណ្ណគ្រីបតូជាច្រើនដូចជា bitcoin និង Dogecoin ជាដើម។
យ៉ាងណាមិញ កាលពេលថ្មីៗនេះដែរ ព័ត៌មាននៃការណាត់ជួបជាមួយ Lisa សមាជិកក្រុម Blackpink បានសាយភាយពាសពេញពិភពលោក។ ស្របពេលដែលរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ត្រូវបានគេលួចថតនៅខាងក្នុងបន្ទប់ប្រណីតរបស់ក្រុមហ៊ុនអាកាសចរណ៍មួយ។ បើទោះបីជាពួកគេ ឬក៏ផលិតកម្ម YG មិនបានចេញមុខបញ្ចាក់យ៉ាងណាក៏ដោយ ប៉ុន្តែអ្នកគាំទ្រជឿជាក់ថា ព័ត៌មានណាត់ជួបគឺជាការពិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចរូបភាព Lisa ផ្អែមល្ហែមជាមួយទាយាទស្នងមរតកប្រេន LV កាន់តែច្បាស់ជាងមុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


