Connect with us

ជីវិតកម្សាន្ដ

តារាកូរ៉េ Kim Hee Sun គ្រោងនឹងជួបឈិនឡុងម្តងទៀត ក្រោយរឿង “The Myth” បញ្ចាំង​ចប់ ១៨ ឆ្នាំ

បានផុស

នៅ

សារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍ថា តារាសម្តែងស្រី Kim Hee Sun គ្រោងនឹងជួបជាមួយកំពូលតារា​ចិនដ៏ល្បី Jackie Chan ឬឈិនឡុង ដែល​ជា​តួឯកប្រុស​ក្នុង​ខ្សែភាពយន្តរឿង ‘The Myth 2’ បន្ទាប់ពី​ចាក់​បញ្ចាំង​រយៈពេល ១៨ ឆ្នាំ។

តារាសម្តែងស្រី Kim Hee Sun
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពីឧស្សាហកម្មភាពយន្ត Kim Hee Sun កាលពីពេលថ្មីៗនេះ បានថតរឿង ‘The Myth: Shinhwa 2’ នៅប្រទេសកូរ៉េ មាន​ពាក្យចចាមអារ៉ាម​ថានាងបានបង្ហាញខ្លួនជាមិត្ត​ក្នុងរឿង ‘Shinhwa 2’ តាមសំណើរបស់អ្នកដឹកនាំរឿង Dang Gyerye និង Jackie Chan ។

មុននេះ អ្នកដឹកនាំរឿង Dang Gyerye បាននិយាយ ពេលចូលរួម​ជាវាគ្មិនក្នុងវេទិកាអនាគតអាស៊ីបូព៌ាឆ្នាំ ២០២៣ ថា “ខ្ញុំមានគម្រោងជួបជាមួយ Kim Hee Sun ដើម្បីថតរឿងមួយ។ ដើម្បីបង្ហាញខ្លួនជាមុន នៅពេលដែលពួកគេចាប់ផ្តើមថតរឿង ‘The Myth2’ ហើយក្រុមផលិតកម្មបានមកដល់ប្រទេសកូរ៉េជាមុន ដើម្បីរៀបចំសម្រាប់រឿងនេះ។

សូមរម្លឹកថា រឿង ‘The Myth 2’ គឺជារឿងភាគដែលចេញក្នុងឆ្នាំ ២០០៥ ។ នៅពេលនោះវារកចំណូលបាន ១២០លានដុល្លារទូទាំងពិភពលោក ហើយវាបានធ្វើឱ្យ Kim Hee Sun ទាក់ទាញអ្នកគាំទ្រទូទាំងពិភពលោក នាងថែមទាំងក្លាយជាមិត្តជិតស្និទ្ធជាមួយ Jackie Chan តាមរយៈ ខ្សែភាពយន្តមួយនេះទៀតផង។ មានសេចក្តីរាយការណ៍ថា រឿង The Myth2 ចំណាយដើមទុនផលិត ៥០លានដុល្លារ។ បន្តពីវគ្គដំបូង Jackie Chan ដើរតួជាអ្នកបុរាណវត្ថុវិទូ ហើយវាជារឿងរបស់ Jack ទៅផ្សងព្រេងជាមួយមិត្តភក្តិរបស់គាត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ថៃជាច្រើនអបអរភ្លូកទឹកភ្លូកដី​ ក្រោយ​ Bella ក្លាយជាថៅកែហាងកាហ្វេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម