ជីវិតកម្សាន្ដ
តារាថៃជាច្រើនអបអរភ្លូកទឹកភ្លូកដី ក្រោយ Bella ក្លាយជាថៅកែហាងកាហ្វេ
តារាល្បីៗជាច្រើនក្នុងប្រទេសថៃ បានសម្រុកមកចូលរួមអបអរសាទរដល់ Bella Ranee ក្រោយនាងក្លាយជាថៅកែស្រីនៅហាងកាហ្វេមួយ ដោយបន្ថែមលើអាជីពសម្ដែងសព្វថ្ងៃនេះ។

ត្បិតថាអាជីពតារាសម្ដែងរបស់នាងរវល់យ៉ាងណាក៏ដោយ ប៉ុន្តែនាពេលនេះ Bella បានបន្ថែមការងារថ្មីមួយទៀតក្នុងនាមជាម្ចាស់អាជីវកម្មហាងកាហ្វេមួយឈ្មោះថា Jo’s 365 ស្ថិតនៅជិត BTS Wongwian Yai ។ ក្នុងនោះនាងបានបញ្ចាក់ដែរថា បានចំណាយពេលនិងលះបង់យ៉ាងខ្លាំងក្នុងការវិនិយោគ ទម្រាំវាលេចចេញជារូបរាងឡើងនៅថ្ងៃនេះ។
តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” បានបង្ហោះរូបភាពតាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន អមជាមួយនឹងខេបសិនថា “ ខ្ញុំចូលចិត្តពេលវេលាដែលពួកយើងអាចទំនាក់ទំនង ជជែកគ្នា ផ្លាស់ប្តូររឿងរ៉ាវ ចំណេះដឹង ធ្វើបច្ចុប្បន្នភាពជីវិតគ្នាទៅវិញទៅមក បញ្ជូនថាមពលល្អដល់គ្នាទៅវិញទៅមក។ Belle មានអារម្មណ៍ថាវាមានតម្លៃណាស់! សូមអរគុណអ្នកទាំងអស់គ្នា ដែលបានមកគាំទ្រពួកយើង”។

ក្នុងនោះ Bella បានបង្ហោះរូបភាពថ្លែងអំណរគុណដល់មិត្តភ័ក្តិ បងប្អូនក្នុងវិស័យសិល្បៈដែលបានមកចូលរួមអបអរសាទរ ដូចជា Kongthap Peak, Taew Nathaporn, Lydia-Matthew Demi-Nong Dylan, Palmy, Singto Numchok, Ice Sarunyu, Noi-Ken រួមទាំងអ្នកដឹកនាំរឿងផងដែរ៕







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖BamBam ប្រាប់ថា កាលទៅអាមេរិកជាមួយ Jackson ត្រូវខ្មោចលង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


