ជីវិតកម្សាន្ដ
Taylor Swift ឈ្នះពានរង្វាន់ដល់ទៅ ៩ ពីកម្មវិធី VMAs ម្សិលមិញ
ក្នុងកម្មវិធី MTV’s Video Music Awards កាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា តារាចម្រៀងប៉ុប Taylor Swift បានឈ្នះពានរង្វាន់កំពូលៗដល់ទៅ ៣ ពីកម្មវិធី ដោយរួមមានវីដេអូប្រចាំឆ្នាំល្អបំផុត និងពានរង្វាន់ពីរផ្សេងទៀតពីបទចម្រៀង “Anti-Hero” របស់នាង។

បទចម្រៀង “Anti-Hero” ពីអាល់ប៊ុម Midnights ដែលបានចេញផ្សាយកាលពីចុងឆ្នាំ២០២២ មិនត្រឹមឈ្នះពានរង្វាន់វីដេអូចម្រៀងមានប្រជាប្រិយបំផុត (Best pop Video) ប៉ុណ្ណោះទេ ប៉ុន្តែបទនេះបានឈ្នះបទចម្រៀងប្រចាំឆ្នាំ (Song of the Year) និងទិសដៅល្អបំផុត (Best Direction) ទៀតផង។ បន្ថែមពីលើពានរង្វាន់ធំៗទាំង ៣ នេះ តារាស្រីវ័យ ៣៣ឆ្នាំ នៅឈ្នះពានរង្វាន់ ៦ផ្សេងទៀតផងដែរ។

ក្រៅពី Taylor Swift តារាល្បីៗលំដាប់ពិភពលោកផ្សេងទៀតរួមមាន Rema, Selena Gomez, Demi Lovato, Lil Wayne, Olivia Rodrigo, Nicki Minaj និង Shakira ជាដើម ក៏បានឈ្នះពានរង្វាន់ប្រចាំឆ្នាំពីកម្មវិធី MTV’s Video Music Awards ឆ្នាំ២០២៣ ផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយការសង្ស័យដែល Rosé និង Taylor Swift ចេញពីស្ទូឌីយោតែមួយ
ចុចអាន៖ ធ្លាប់តែឃើញរ៉េប និងស្លៀកពាក់សិចស៊ី តាមពិត Cardi B ជាមនុស្សអៀនប្រៀនខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


