ជីវិតកម្សាន្ដ
មិត្តភាព Taylor អាចប្រេះឆា ព្រោះ Blake មិនខ្វល់ព័ត៌មានភ្ជាប់ពាក្យឡើយ
តារាសម្តែង Blake Lively ត្រូវបានគេរាយការណ៍ថា មិនបានផ្ញើសារអបអរសាទរដល់ Taylor Swift បន្ទាប់ពីម្ចាស់បទ «Lover» បានប្រកាសពីការភ្ជាប់ពាក្យជាមួយតារាបាល់ទាត់ Travis Kelce ដែលជំរុញឲយមានការរំពឹងទុកថាមិត្តភាពយូរអង្វែងរបស់ពួកគេបានបញ្ចប់ហើយ។

យោងតាមប្រភពមួយចំនួន ភាពស្ងៀមស្ងាត់របស់ Blake កើតចេញពីការពិតដែលថាទំនាក់ទំនងជិតស្និទ្ធរបស់នាងជាមួយ Taylor មានភាពតានតឹងតាំងពីដើមឆ្នាំនេះមកម្ល៉េះ។ ប្រភពបានបង្ហើបថា Blake មិនបានទាក់ទង Taylor ចាប់តាំងពីមានដំណឹងភ្ជាប់ពាក្យ។ នេះមិនមែនជាពេលវេលាត្រឹមត្រូវទេ។ ការទាក់ទងនាងឥឡូវនេះគឺគ្មានន័យទាល់តែសោះ។ នាងមានរឿងសំខាន់ជាងនេះទៀតដែលត្រូវផ្តោតលើ។
ប្រភពដដែលបាននិយាយថា រឿងសំខាន់ជាងនេះទៅទៀត គឺពាក្យប្ដឹងរវាង Blake និងតារាសម្ដែង និងអ្នកដឹកនាំ Justin Baldoni ទាក់ទងនឹងរឿង It Ends With Us។
ប្រភពដដែលបាននិយាយថា Blake លែងនិយាយពី Taylor ក្នុងការសន្ទនាហើយហាក់ដូចជាមិនខ្វល់ពីអតីតកាលទាល់តែសោះ។ ប្រភពបានសង្កត់ធ្ងន់ថា ពីមុនមនុស្សធ្លាប់និយាយអំពីថាតើ Blake នឹងចូលរួមពិធីមង្គលការរបស់ Taylor ឬអត់ តើនាងនឹងបង្ហាញខ្លួនដោយរបៀបណា។ ប៉ុន្តែឥឡូវនេះ ចម្លើយគឺគ្រាន់តែស្ងាត់ប៉ុណ្ណោះ។ Blake មិនមានចេតនាចង់ចូលរួម ហើយក៏មិនចង់និយាយអំពីវាដែរ ។
កាលពីមុន ជម្លោះផ្លូវច្បាប់របស់ Blake ជាមួយ Justin Baldoni បានបង្កឲ្យមានពាក្យចចាមអារ៉ាមថាទំនាក់ទំនងរបស់នាងជាមួយ Taylor ត្រូវបានខូច។ ជាមួយគ្នានេះដែរ Taylor ទើបតែបានប្រកាសជាផ្លូវការនូវដំណឹងល្អនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងរូបថតផ្អែមល្ហែមជាច្រើនសន្លឹកជាមួយគូដណ្តឹង Travis ដែលទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោក។
Taylor Swift កើតនៅក្នុងឆ្នាំ១៩៨៩ គឺជាតារាចម្រៀងស្រីដែលមានបំផុតនិងល្បីល្បាញបំផុតរបស់ពិភពលោក។ គិតត្រឹមខែមីនា ឆ្នាំ ២០២៥ នាងគឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសុទ្ធ ១.៦ ពាន់លានដុល្លារ។ ភាពជោគជ័យនេះភាគច្រើនបានមកពីប្រាក់ចំណូលដ៏ច្រើននៃ «The Eras Tour» ផលិតផលតន្ត្រី ការរក្សាសិទ្ធិបទចម្រៀង និងការវិនិយោគអចលនទ្រព្យ។
Taylor Swift មិនត្រឹមតែមានឥទ្ធិពលក្នុងតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាម៉ូដសំលៀកបំពាក់ដែលនាងស្លៀកអាចបង្កឲ្យក្តៅខ្លួន និងបង្កើតនូវនិន្នាការបាន។ សាកលវិទ្យាល័យជាច្រើននៅជុំវិញពិភពលោកបានបើកនាយកដ្ឋានដើម្បីស្រាវជ្រាវពីភាពជោគជ័យ និងឥទ្ធិពលរបស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្ជាប់ពាក្យ Taylor សូម្បីតែសែរាជវង្ស អង់គ្លេស ក៏រំភើបចិត្តជំនួស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


