ជីវិតកម្សាន្ដ
រៀបការស្អែក Mark-Kimberley បង្ហោះរូបផ្អែមល្ហែមបង្អួតអ្នកគាំទ្រពីទឹកដីអ៊ីតាលី
ស្អែកនេះ ពិពាហ៍ពិពាហ៍រវាងតារាប្រុស Mark Prin និងតារាស្រី Kimmy Kimberley នឹងប្រារព្ធឡើងនៅឯបឹង Como ប្រទេសអ៊ីតាលី ស្របពេលដែលថ្ងៃនេះ កូនកម្លោះ-ក្រមុំ បានបង្ហោះរូបផ្អែមល្ហែមច្រើនសន្លឹកបង្អួតអ្នកគាំទ្រ ធ្វើឱ្យទស្សនិកជនអន្ទះសារបន់ឱ្យដល់ថ្ងៃមង្គលជាងសាមីខ្លួនទៀត។

នៅថ្ងៃនេះ គូស្នេហ៍ Mark-Kimberley បានមករួមគ្នាបង្ហោះរូបភាព Pre-Wedding រាប់ថយក្រោយមុនដល់ថ្ងៃរៀបការនាថ្ងៃទី១៤ ខែកញ្ញា នៅលើ Instagram របស់ពួកគេ។ ខាង Kimberly បាននិយាយទាំងរំភើបចិត្ត ដោយភ្ជាប់ជាមួយពាក្យថា “ថ្ងៃចុងក្រោយ និងជារៀងរហូតតទៅ។ ជួបគ្នាស្អែក បងសម្លាញ់” ។ (Last day till forever..See you at the alter tomorrow baby.) ។ ចំណែក Mark Prin វិញ បានបង្ហោះរូបថតមួយសន្លឹក ដោយភ្ជាប់ Caption ផ្អែមល្ហែមដែរថា អត្ថន័យជីវិតរបស់លោកគឺ Kimberley នេះឯង។
ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរពួកគេពីចម្ងាយ ដោយសង្ឃឹមថា គូស្នេហ៍មួយគូនេះនឹងទទួលបានសុភមង្គលពេញប្រៀបក្នុងជីវិតគូ៕















ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៣ ថ្ងៃទៀតចូលរោងការ Mark-Kimberley គូស្នេហ៍ពីរគូហោះទៅដល់ទីតាំងរៀបពិធីមុនគេបាត់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


