ជីវិតកម្សាន្ដ
Ploy លុបសារជូនពរថ្ងៃកំណើតរបស់ Tong ទំនងស្នេហាអ្នកទាំងពីរប្រេះឆាហើយ
ប្រកាសស្នេហាជាសាធារណៈមិនទាន់បាន ៤ខែស្រួលបួលផង ពេលនេះតារាសម្ដែង Ploy Chermarn បញ្ចេញទង្វើប្លែកៗជាមួយគូស្នេហ៍ Tong Twopee ចំថ្ងៃពិសេសរបស់នាង ស្របពេលដែលអ្នកគាំទ្រកំពុងសង្ស័យយ៉ាងខ្លាំងលើទំនាក់ទំនងរបស់ពួកគេ។

ប្រិយមិត្តសុទ្ធតែដឹងថា ទំនាក់ទំនងស្នេហារវាង Ploy និង Tong ពិតជាស្អិតរមួតជាមួយគ្នាខ្លាំងណាស់ រហូតដល់អ្នកគាំទ្រគិតថា អ្នកទាំងពីរអាចរៀបការឆាប់ៗទៀតផង ដោយសារសកម្មភាពផ្អែមល្ហែម និងជិតស្និទ្ធរបស់ពួកគេ។ យ៉ាងណាមិញ ការគិតរបស់អ្នកគាំទ្រ ពេលនេះហាក់ផ្ទុយស្រឡះ ក្រោយពេល Ploy បានលុបសារជូនពរថ្ងៃកំណើតរបស់ Tong នៅលើគណនី Instagram របស់នាង។


កាលពីថ្ងៃទី១៥ ខែកញ្ញា ជាថ្ងៃកំណើតរបស់ Ploy ហើយ Tong បានសរសេរសារជូនពរនាងយ៉ាងផ្អែមល្ហែមនៅលើគណនី IG របស់នាង ប៉ុន្តែសារបែរជាត្រូវបានម្ចាស់គណនីលុបចោល ទាំងមិនទាន់ដល់ ២៤ម៉ោងផង។ ជាមួយគ្នានាងសរសេរសារនៅលើ Story បែបក្រៀមក្រំពីរឃ្លា ហាក់ដូចជាបន្ទោសខ្លួនជាខ្លាំង។
ទង្វើទាំងនេះ ពិតជាមិនអាចឱ្យអ្នកគាំទ្រទប់ការសង្ស័យបាននោះទេថា ទំនាក់ទំនងរវាង Ploy និង Tong អាចកំពុងប្រេះឆា ឈានទៅរកការបែកគ្នា៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកថា Aum Patcharapa សម្ដែងរឿងលែងមានអ្នកមើល ពេលនេះស្ងាត់មាត់ឈឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ