ជីវិតកម្សាន្ដ
អ្នកថា Aum Patcharapa សម្ដែងរឿងលែងមានអ្នកមើល ពេលនេះស្ងាត់មាត់ឈឹង
ការវាយតម្លៃរឿងភាគថ្មី ក្រោមចំណងជើងថា “Lom Phat Phan Dao” ពេលនេះកំពុងស្ថិតក្នុងកម្រិតទាបជាងការរំពឹងទុក រហូតមានអ្នកលេងអ៊ីនធឺណិតមួយចំនួនធំ បានបញ្ចេញមតិបែបលេងសើចថា ជាសម័យកាលដែលនាង Aum Patcharapa ធ្លាក់ចុះខ្លាំងហើយ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះផងដែរ ការលេងសើចរបស់មនុស្សទាំងនោះត្រូវបរាជ័យទាំងស្រុង។ ស្របពេលដែលតារាស្រីលំដាប់ A រូបនេះត្រូវក្រុមហ៊ុនឱសថដ៏ធំមួយក្នុងប្រទេសសម្រេចជ្រើសរើសជាទូតសុឆន្ទៈ ដោយហ៊ានចំណាយប្រាក់វិនិយោគជាង ៥០ លានបាតដើម្បីយក Aum ធ្វើជាអ្នកតំណាងសម្រាប់ឱសថ Bella Para បង្កើតការយល់ដឹងទូលំទូលាយដល់អ្នកប្រើប្រាស់ជាងមុន។

ក្រោយដំណឹងនៃការទទួលបានប្រាក់ច្រើនសន្ធឹករបស់ Aum បានសាយភាយពាសពេញអ៉ិនធើណេត ធ្វើឲ្យអ្នកដែលធ្លាប់តែបញ្ចេញមតិថាឲ្យនាងហួសសសម័យកាលលេងរឿងភាគ បានស្ងាត់មាត់ឈឹងលែងតបត និងស្របមកវិញថា ត្បិតថានាងមិនអាចទាញប្រជាប្រិយភាពតាមរយៈភាពយន្តដូចពីមុនក៏ពិតមែន។ ប៉ុន្តែបើនិយាយពីផលិតផលទាំងក្នុងនិងក្រៅស្រុក តែងប្រថ្នាចង់បាន Aum មកធ្វើ BA ខណៈអ្នកខ្លះមិនត្រូវបាននាងទទួលយកថែមទៀតផង។
ជាពិសេសនោះថែមទៀត អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់នាងបាននិយាយដូចៗគ្នាថា បើទោះបីជា Aum Patcharapa មិនសម្ដែងរឿងដូចពីមុនក្ដី តែទ្រព្យសម្បត្តិនាងមានមិនខ្វះចាយ ហើយអាចទាញប្រាក់ចូលទៅក្នុងហោប៉ៅតាមរបៀបដ៏ធំមួយ ដោយមិនចំណាយកម្លាំងច្រើនឡើយ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសិល្បៈណាខ្លះ លេចមុខក្នុងពិធីមង្គលការ Mark-Kim នៅអ៊ីតាលី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


