ជីវិតកម្សាន្ដ
រតនៈ ពិសី ចាត់ទុក ២០២៣ ជាឆ្នាំរងគ្រោះ ប្រឈមបំណុលរាប់សិបម៉ឺនដុល្លារ ដោយសារតុងទីន
តារាចម្រៀងសិចស៊ី កញ្ញា រតន: ពិសី បានចាត់ទុកថាឆ្នាំ២០២៣ នេះ គឺជាឆ្នាំដែលនាងរងគ្រោះ រង ថ្មបាក់ ព្រោះជួបបញ្ហាប្រឈមរឿងរ៉ាវបំណុលរាប់សិបម៉ឺនដុល្លារ។

ពាក់ព័ន្ធនឹងរឿងបំណុលរាប់សិបម៉ឺនដុល្លារដែលត្រូវគេជំពាក់នេះដែរ តារាស្រី រតន: ពិសី បានបញ្ជាក់ ថានាង គឺជាជនរងគ្រោះ ព្រោះត្រូវប្រឈមមុខចេញសងជំនួសគេ(សងជំនួសកូនបំណុល) ខណៈ រតនៈ ពិសី កន្លងមកនាងតែងបង្ហើបពីបញ្ហាជួបរឿងរ៉ាវពិបាកចិត្តព្រោះកូនតុងទីនបោកលើសេចក្ដីទុកចិត្តដោយគេជំពាក់លុយរាប់សិបម៉ឺនដុល្លារមិនព្រមសង។
ជាថ្មីម្តងទៀង ស្រីស្អាតសម្បូរសាច់ដើមទ្រូងទ្រលុកទ្រលន់ រតន: ពិសី បាននិយាយថា «២០២៣ ជាឆ្នាំដែលខ្ញុំរងគ្រោះ រងថ្មបាក់ រហូតទទួលយកខ្លួនឯងមិនចង់បានតែយ៉ាងណាក៏នៅតែបន្តទទួលរងគ្រប់យ៉ាង សុំទោសគ្រប់យ៉ាងមិនមែនមានតែខ្ញុំទេ….»។

ថ្វីត្បិតបញ្ហាបំណុលទាំងនេះកំពុងប្រឈម និងក្លាយ ជាបន្ទុកសម្រាប់នាងក្នុងការចេញមុខសងជំនួសកូនបំណុលមួយចំនួនយ៉ាងនេះក្តី។ ប៉ុន្តែតារាស្រីសិចស៊ី រតនៈ ថ្មីៗមុននេះ ក៏បានប្រកាសពីការពង្រឹងស្មារតីរឹងមាំដោះស្រាយរាល់គ្រប់បញ្ហា ដែលបាននឹងកំពុងប្រឈមកើតឡើងនៅចំពោះមុខដោយភាពក្លាហាននឹងមានទំនូលខុសត្រូវខ្ពស់បំផុត។



សូមជម្រាបដែរថា បន្ទាប់ការបង្ហាញមុខកូនបំណុលបន្តបន្ទាប់កញ្ញា រតនៈ ពិសី ក៏ធ្លាប់បានរម្លឹកដល់អ្នកលក់អនឡាញល្បីឈ្មោះ អឿន ម៉ូលីកា ដែលបច្ចុប្បន្នកំពុង ជាប់ទោសនៅពន្ធនាគារ ដូច្នេះថា «គ្រាន់តែ Mo Lika ម្នាក់ខ្ញុំអស់ជាង ១៨៤ ៥២០ ដុល្លារ តើអ្នកណាជួយខ្ញុំបានពេលនេះ ? ខ្ញុំត្រូវសងគេដែរ។ ចំណែកក្រៅពីនេះ ក៏ត្រូវបាន ពិសី បញ្ចេញអត្តសញ្ញាណជាបន្តបន្ទាប់ផងដែរ»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


