Connect with us

ជីវិតកម្សាន្ដ

យស បូវណ្ណៈ ទទួលលិខិតសរសើរក្នុងចលនាថែរក្សា ការពារ ផ្សព្វផ្សាយ ខឿនសិល្បៈ វប្បធម៌ខ្មែរ នៅអាមេរិក

បានផុស

នៅ

លោក យស បូ​វណ្ណៈ ដែល​ជា​អតីត​តារា​ភាពយន្ត​ជើង​ចាស់​ល្បី​ឈ្មោះ​ បាន​សម្ដែង​ក្តី​រំភើប​រីករាយ ​និង​​មោទនភាព​ខ្លាំង​បន្ទាប់​ពី​​រូបលោក​ត្រូវ​បាន​សមាជិក​សភា​ ៣រូប​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា ​នៃប្រទេសសហរដ្ឋ​អាមេរិក​ផ្តល់​ជូន​នូវ​ប័ណ្ណ​សរសើរ​ និង​លិខិត​សរសើរ​ដល់​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្តល់​ជូន​នេះ បន្ទាប់​ពីការ​មើល​ឃើញ​ពីសកម្មភាពតារា​ភាព​យន្ត​ជើង​ចាស់ ​លោក យស​ បូវណ្ណៈ​ និង​ក្រុម​គ្រួសារ ​បាន​ចូលរួម​​យ៉ាង​សកម្ម​ក្នុង​ចលនា​ថែរក្សា​ការពារ​ និង​ផ្សព្វផ្សាយ​នូវ​ខឿន​សិល្បៈ​ វប្បធម៌​ខ្មែរ​ និង​ការ​ចូលរួម​ការងារ​សង្គម​ផ្សេង​ៗ​ទៀត នៅលើ​ទឹក​ដី​​នៃ​ប្រទេស​សម្បូរ​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក យក បូវណ្ណៈ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​សហរដ្ឋអាមេរិក​ថា​​ «២៥ឆ្នាំ​ដែល​ខ្ញុំ​បាទ​ យស​  បូវណ្ណៈ​  និង​ឧត្ដម​ភរិយា​ អ្នក ស្រី លី​ ស៊ីថារី​ បាន​ចូល​រួម​បម្រើ​ក្នុង​សង្គម​សហគមន៍ ​និង​អង្គការ​ផ្សេង​ៗ​ដូចជា, ខាង​សុខាភិបាល​ សង្គម​កិច្ច​ការងារ​សាធារណៈ​ និង​វប្បធម៌​ជាច្រើន​ឯ​ទៀ ត​ ជុំវិញ​រដ្ឋ​កាលីហ្វ័រញ៉ា​សហរដ្ឋអាមេរិក​»។

តារា​ភាព​យន្ត​ជើង​ចាស់​រូប​នេះ​បញ្ជាក់​ទៀត​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ បាន​ទទួល​នូវ​ប័ណ្ណ​សរសើរ​ ​និង​លិខិត​សរសើរ​ពី​សំណាក់​សមាជិក​សភា​ ៣រូប​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា ​សហរដ្ឋអាមេរិក​។

លោកបន្ថែម​ថា​ «លិខិត​សរសើរ​​នេះ​ដែល​​ជា​ស្នាដៃ​ខ្ញុំ​បាទ ​យស​ បូវណ្ណៈ និង​ក្រុម​គ្រួសារ ​របស់ខ្ញុំ​បាទ​បាន​​ចូលរួម​​យ៉ាង​សកម្ម​ក្នុង​ចលនា​ថែរក្សា​ការពារ​ និង​ង​ផ្សព្វផ្សាយ​ នូវ​ខឿន​សិល្បៈ​ វប្បធម៌​ខ្មែរ​ និង​ការ​ចូលរួម​ការងារ​សង្គម​ សហគមន៍​និង​អង្គការ​ផ្សេង​ៗ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​»។

លោក យស បូវណ្ណៈ ក៏​ធ្លាប់​បញ្ជាក់​កន្លង​​មក​​ដែរ​ថា​ ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជាតិខ្មែរ​យើង​ ទោះ​ជា​ហត់​នឿយ​ពី​ការងារ​ស្នូល​យ៉ាង​ណា​ក៏​ដោយ​ក៏​ក្រុម​គ្រួសារ​របស់​លោក ស៊ូ​ខំ​ប្រឹង​បង្ហាញ​ឲ្យ​បរទេស​បាន​ស្គាល់​អំពី​អត្តសញ្ញាណ​ សិល្បៈ​ វប្បធម៌​ខ្មែរ​ ដ៏​សម្បូរ​បែប​​ របស់​ខ្មែរ​យើង​ផង​ដែរ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម