Connect with us

ជីវិតកម្សាន្ដ

ម្ចាស់ហាងម្នាក់បង្ហាញវិក័យបត្រទំនិញរបស់ Lisa ពេលទៅលេងហូជីមិញ ស្រាប់តែរងមតិរិះគន់ព្រាត

បានផុស

នៅ

នារសៀលថ្ងៃទី១៧ ខែតុលា បណ្តាញទំនាក់ទំនងសង្គមវៀតណាមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដឹងថាតារារ៉េប Lisa សមាជិកក្រុម BLACKPINK កំពុងមានវត្តមាននៅប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរូបថតដែលបានចែករំលែកជាបន្តបន្ទាប់ គេឃើញ Lisa កំពុងដើរទិញឥវ៉ាន់នៅហាងលក់សម្លៀកបំពាក់មួយ នៅកណ្តាលទីក្រុងហូជីមិញ។ ទោះបីជានាងពាក់ម៉ាស់ និងព្យាយាមបិទបាំងមុខដោយមួកយ៉ាងណា ក៏ត្រូវទស្សនិកជនចំណាំបាន។

ជាមួយគ្នានោះរូបភាពរបស់ Lisa ដែលកំពុងធ្វើដំណើរនៅប្រទេសវៀតណាម ត្រូវបានចែករំលែកយ៉ាងលឿនពាសពេញពេញបណ្ដាញសង្គម ដោយសារម្ចាស់ហាងលក់សម្លៀកបំពាក់មួយ បានបង្ហោះសារអរគុណ Lisa ដែលចូលទិញទំនិញនៅហាងរបស់ខ្លួន។

មិនតែប៉ុណ្ណោះម្ចាស់ហាងបានចែករំលែកវិក័យបត្រទិញរបស់សមាជិក BLACKPINK រូបនេះផងដែរ។ យោងតាមខ្លឹមសារដែលបានបង្ហោះ Lisa និងគ្រួសារបានទិញរបស់របរមួយចំនួន សរុបវិក័យបត្រគឺជាង ៤លានដុង (ប្រហែល ១៦៤ដុល្លារអាមេរិក)។

រូបភាពនៃវិក័យបត្រទិញទំនិញរបស់ Lisa បានបង្កការភ្ញាក់ផ្អើលក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិតចំពោះភាពសាមញ្ញរបស់នាង ព្រោះនាងជ្រើសរើសទិញរបស់របរដែលមិនថ្លៃពេក។ យ៉ាង​ណា​មិញ អ្នក​ខ្លះ​ទៀត​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​នឹង​ហាង​នេះ​នោះទេ ដោយ​សារ​​បង្កាន់​ដៃ​ទិញទំនិញជា​​​​​​​​​ឯកជនភាពរបស់អតិថិជន។

បច្ចុប្បន្ន​តារា​ស្រី Lisa ​មិន​បាន​បញ្ចេញ​សកម្មភាព​អ្វី​លើ​បណ្ដាញ​សង្គម​អំពី​ការ​ធ្វើ​ដំណើរ​នៅ​ប្រទេស​វៀតណាម​ឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ លេចឮពាក្យចចាមអារ៉ាមថា Lee Min-ho ភ្ជាប់ពាក្យជាមួយ Kim Go Eun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម